សន្និសីទកំពូលរវាងអាមេរិក និងជប៉ុនផ្ដោតសំខាន់លើបណ្ដាបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម

(VOVWORLD) -នាថ្ងៃទី ១៧ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានបើកសន្និសីទកំពូលរវាងអាមេរិក និងជប៉ុន ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃនៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម។
សន្និសីទកំពូលរវាងអាមេរិក និងជប៉ុនផ្ដោតសំខាន់លើបណ្ដាបញ្ហាកូរ៉េខាងជើង និងពាណិជ្ជកម្ម - ảnh 1 សន្និសីទកំពូលរវាងអាមេរិក និងជប៉ុន

នៅទីនោះ លោក Donald Trump បានអះអាងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងសាមគ្គីភាពក្នុងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ម្ចាស់សេតវិមានបានវាយតម្លៃថា៖ សន្និសីទកំពូលអន្តរកូរ៉េ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៧ មេសាខាងមុខ នឹងជាឱកាស សម្រាប់ប្រទេសកូរ៉េទាំងពីរក្នុងការសម្រេចឲ្យបានសន្ធិសញ្ញាមួយស្ដីពីការបញ្ឈប់សង្គ្រាមអន្តរកូរ៉េ។

វីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា៖ ភាគីទាំងពីរបានចែករំលែកអំពីទស្សនៈរួមអំពីប្រធានបទសំខាន់ៗមួយចំនួន ដែលទាក់ទិននឹងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង និងបញ្ហាសេដ្ឋកិច្ចមួយចំនួន។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាបច្ចុប្បន្ន មន្ត្រី មួយរូបទទួលបន្ទុកសន្តិសុខរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា៖ប្រទេសខ្លួន និងអាមេរិកអាចជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង ប្រសិនបើ ព្យុងយ៉ាងបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ