សន្និសីទកំពូលស្ដីពីសន្និសីទនុយគ្លេអ៊ែរត្រូវបានបញ្ចប់

(VOV)_នាយប់ថ្ងៃទី ២៥ មិនា (តាមម៉ោងវៀតណាម) នៅទីក្រុងឡាហេ ហូឡង់
 សន្និសីទកំពូលស្ដីពីសន្និសីទនុយគ្លេអ៊ែរត្រូវបានបញ្ចប់ ដោយការ​អនុម័តទៅលើ សេចក្ដីប្រកាសរួមរបស់សន្និសីទ។ បណ្ដាប្រទេសសុទ្ធតែអះអាងនូវការសន្យា របស់ ខ្លួន អំពីគោលដៅរំលាយសព្វាវុធនុយគ្លេអ៊ែរ និង​មិនរីកសាយអាវុធនុយគ្លេអ៊ែរ  កាត់ បន្ថយគ្រោះភេរវកម្ម …។ល។ អាមេរិកនឹងជាប្រទេសទទួលរៀបចំ​សន្និសីទកំពូលស្ដីពី សន្តិសុខនុយគ្លេអ៊ែរ ​លើកទី៤​នាឆ្នាំ ២០១៦។

សន្និសីទកំពូលស្ដីពីសន្និសីទនុយគ្លេអ៊ែរត្រូវបានបញ្ចប់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (radiovietnam.vn )


          នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងគណៈប្រតិភូ​ជាន់ខ្ពស់
វៀត ណាម បានចូលរួមនិងវាយតំលៃយ៉ាងសកម្មចូលក្នុងគ្រប់​សកម្មភាពរបស់សន្និ
សីទ។ ពិសេស ​បទថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គ​ ក៏ដូចជាបទថ្លែងមតិផ្សេងៗ
របស់ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung នៅក្នុងបណ្ដាកិច្ចប្រជុំពិ
ភាក្សា  បានបង្កើតចំណាប់អារម្មន៍ដ៏​ជ្រាលជ្រៅ ការឯកភាព និងវាយតំលៃខ្ពស់របស់
ថ្នាក់ដឹកនាំ ទាំងឡាយ​ចូលរួមសន្និសីទលើកនេះ។ តាមនោះ បង្ហាញនូវតួនាទីរបស់
វៀតណាម ​ជាសមាជិកមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួមវិភាគទាន ​ក្នុងការខំប្រឹងប្រែងរួមរបស់មនុស្សលោក ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពនុយ
គ្លេអ៊ែរ។ 

          មុននោះ ក្នុងក្របខ័ណ្ឌ​កម្ម​វិធីចូលរួមសន្នសីទកំពូលស្ដីពីសន្និសុខ​នុយគ្លេអ៊ែរ លើកទី៣នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមាន​ជំនួបសន្ទនាទ្វេភាគី ជាមួយ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួមសន្និសីទ​លើកនេះដែរ។ នៅក្នុងជំនួបសន្ទនាជា
មួយ នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong​​​​   ភាគីទាំងពីរបានចាត់ទុកថា៖ការ
បង្កើត ទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ​នាឆ្នាំ ២០១៣ ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់​កាលល្អ ប្រមូលផ្តុំគ្រប់កត្តាដើម្បីអភិវឌ្ឍន៍អោយ កាន់តែ ខ្លាំងក្លាថែមទៀត។ ក្នុងជំនួប​សន្ទនារវាងនាយករដ្ឋមន្ត្រី Nguyen Tan Dung និង
អធិកាបតីអាលឺម៉ង់​ ​លោកស្រី Angela Merkel ភាគីទាំងពិរបានពិភាក្សាអំពីរាល់​វិ
ធានការ​ជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។ នៅក្នុងជំនួបសន្ទនា ជាមួយ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ​នាយករដ្ឋមន្ត្រី​ Nguyen Tan Dung  បានសម្ដែងនូវក្តីរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត​ចំពោះ​រដ្ឋាភិបាល ប្រជាជនម៉ា ឡេស៊ីនិងសមាជិកគ្រួសារអ្នកដំណើរដែលបានជិះហន្តហោះ MH៣៧០​។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung ក៏បាន​អះអងថា៖វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ម៉ាឡេស៊ីក្នុងសកម្មភាពស្វែងរកយន្តហោះនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី
 Nguyen Tan Dung ក៏មានជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការ​ធឺរ៉ុប ​លោក 
Jose Manuel Barroso ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ