សន្និសីទកំពូលសរទរដូវជាប្រចាំឆ្នាំរបស់ EU បានបើកនៅរដ្ឋធានី Brussel បែលស៊ិក

(VNA) – នាថ្ងៃទី ១៨ តុលា សន្និសីទកំពូលសរទរដូវជាប្រចាំឆ្នាំ របស់សហភាពអឺរ៉ុប
 (EU) បានបើកនៅរដ្ឋធានី Brussel បែលស៊ិក។ គោលដៅនៃសន្និសីទលើកនេះគឺ
សំដៅដាក់ចេញបណ្ដាទិសដៅអំពីអនាគតរបស់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) និងប្រមូលផ្តុំពិភាក្សារអំពីសម័ន្ធភាពសេដ្ឋកិច្ចនិងរូបិយវត្ថុ (EMU)។ នេះគឺជា ជំហានត្រៀមរៀបចំដ៏សំខាន់សំរាប់ សន្និសីទកំពូល EU ដែលនឹងប្រព្រឹត្តទៅ
នាខែធ្នូរខាងមុខ។ ក្រៅពីការពិភាក្សារអំពីការបង្កើតយន្តការឃ្លាំមើលរួម (SSM)
ចំពោះប្រព័ន្ធ ធនាគានៃ Eurozone ថ្នាក់ដឹកនាំ EU នានានៅផ្តោត់ទៅលើយន្តការ ស្ថិរភាពអឺរ៉ុបដែលមានសម្តកិច្ចផ្តល់ទុនផ្ទាល់ឡើងវិញដល់បណ្ដាធនាគាអន់
ខ្សោយក្នុងតំបន់។ ក្នុងសន្និសីទលើកនេះ បណ្ដាថ្នាក់ដឹកនាំ EU នឹងពិនិត្យមើល ការបំពេញបន្ថែមយន្តការពិសេសមួយចំនួនសំរាប់ EU ដូចជា ថវិការពិសេស
របស់ប្លុកនេះ៕

សន្និសីទកំពូលសរទរដូវជាប្រចាំឆ្នាំរបស់ EU បានបើកនៅរដ្ឋធានី Brussel បែលស៊ិក - ảnh 1
សន្និសីទកំពូលសរទរដូវជាប្រចាំឆ្នាំ របស់សហភាពអឺរ៉ុប (EU) បានបើកនៅរដ្ឋធានី Brussel បែលស៊ិក។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ