សន្និសីទកំពូលសហភាពអឺរ៉ុបប្រឈមមុខនឹងការសាកល្បងជាច្រើន

(VOVworld) - សន្និសីទកំពូលសហភាពអឺរ៉ុប (EU) ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ
គឺថ្ងៃទី២០និងថ្ងៃទី២១ តុលា នៅរាជធានីព្រុចស៊ែល ប្រទេសប៊ែលហ្សិក។សន្និសីទ
លើកនេះផ្ដោតការពិភាគ្សាទៅលើប្រធានបទស្នូលចំនួន៣នោះគឺបញ្ហាជនអន្តោ
ប្រវេសន៍ គោលនយោបាយពាណិជ្ជកម្មនិងទំនាក់ទំនងការទូតជាមួយ រុស្ស៊ី។
ចាប់ពីខែកញ្ញាឆ្នាំទៅមិញមក EU បានកាត់បន្ថយ៩៨%បរិមាណជនអន្តោ
ប្រវេសន៍ដោយខុសច្បាប់ដែលចូលក្នុងអឺរ៉ុបតាមរយៈក្រិក ទួរគីនិងប្រទេសកោះ
សាយព្រឺស។ក្នុងឆមាសទីមួយឆ្នាំ២០១៦ បរិមាណជនចំណាកស្រុកដោយខុស
ច្បាប់ដែលត្រូវបានស្ថាប័នឃ្លាំមើលព្រំដែនអឺរ៉ុប FRONTEX បញ្ជូនត្រឡប់ទៅ
ប្រទេសវិញ បានកើនទ្វេដងបើប្រៀបនឹងបរិមាណសរុបក្នុងឆ្នាំ២០១៥។
បញ្ហាធំមួយដែលត្រូវបានដាក់ចេញចំពោះថ្នាក់ដឹកនាំ EU នៅសន្និសីទ
លើកនេះ នោះគឺ ធ្វើយ៉ាងណាដើម្បីអនុម័តលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិង
ពាណិជ្ជកម្មលើ គ្រប់វិស័យជាមួយកាណាដា (CETA) ដើម្បីភាគីទាំងពីរអាចចុះ
ហត្ថលេខានាថ្ងៃទី ២៧ តុលា ខាងមុខ។ការអនុម័តនេះកំពុងជួបប្រទះនឹងការ
ប្រឆាំងជំទាស់ពីរ ដ្ឋអំណាចតំបន់ប្រើប្រាស់ភាសាបារាំងនៅប៊ែលហ្សិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ