|
សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានបើកនៅទីក្រុងហាណូយ។ |
VOV-សន្និសីទកំពូលអាជីវកម្មអាស៊ាន-EU លើកទី៣បានប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី៩មិនានៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌ
សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩និងសន្និសីទពិគ្រោះយោបល់
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ស្នងការពាណិជ្ជកម្ម EU លើកទី១២។ ចូលរួមសន្និសីទ
រួមមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung ស្នងការ
ពាណិជ្ជកម្ម EU Karel de Gucht អគ្គលេខាធិការអាស៊ានលោក Le Luong Minh បណ្ដារដ្ឋមន្ត្រីឯកអគ្គរដ្ឋទូតបណ្ដាប្រទេសរួមជាមួយអង្គភាពអាជីវកម្មធំៗ
ប្រមាណ៧០០មកពីសហភាពអ៊ឺរុបនិងដំបន់អាស៊ី-អាគ្នេយ៍។ ថ្លែងមតិនៅ
សន្និសីទ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“កសាងសហគមន៍អាស៊ាន ក្នុងនោះសហគមន៍សេដ្ឋកិច្ចជាសសរស្នូល
ជាគោលដៅធំបំផុតរបស់អាស៊ាននាបច្ចុប្បន្ននិងក៏ជាវិស័យដែលអាស៊ានទទួល
បានលទ្ធផលជាច្រើនត្រូវបានសហគមន៍អង្គភាពអាជីវកម្មវាយតំលៃសកម្ម។
រួមជាមួយដំណើរការកសាងសហគមន៍សេដ្ឋកិច្ច អាស៊ានកំពុងខំប្រឹងប្រែង
ដើម្បីធ្វើសមាហរណកម្មស៊ីជំរៅជាងជាមួយដៃគូរដំបន់និងសកលលោក។
ក្នុងនោះយើងខ្ញុំលើកកំពស់កិច្ចសហប្រតិបត្តិការសំខាន់ជាមួយ EU ដើម្បី
គោលដៅអភិវឌ្ឍន៍ចីរភាពនិងភាពសម្បូរុងរឿងរួម។”
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dungបានអះអាងថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមកវៀតណាមជានិច្ចកាលជាសមាជិកសកម្មមួយរបស់អាស៊ាន។ |
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា ក្នុងរយៈពេល១៨ឆ្នាំកន្លង
មកវៀតណាមជានិច្ចកាលជាសមាជិកសកម្មមួយរបស់អាស៊ាន។ ក្នុងឆ្នាំ
២០១៣វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសក្នុងអាស៊ាននិងដៃគូរខំប្រឹង
ប្រែងដើម្បីសហគមន៍អាស៊ានមួយ “សាមគ្គីភាពសម្បូររុងរឿង” ជាមួយប្រធាន
បទ ប្រជាជន-អនាគតយើងប្រគៀកស្មាជាមួយគ្នា។
“ជាមួយតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងសហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ាន-EU វៀតណាមជានិច្ចកាលគាំទ្រជំរុញទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគរវាងដំបន់ទាំងពីរកាន់តែស៊ីជម្រៅប្រសិទ្ធភាពនិងឡើងកំពស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។លើស្ថានភាពជាក់ស្ដែង
វៀតណាមកំពុងក្លាយទៅជាច្រកទ្វារសំខាន់ដើម្បីបណ្ដាវិនិយោគិនអាជីវករ
អន្តរជាតិទាក់ទងទីផ្សារបើកទូលាយការវិនិយោគនៅអាស៊ានក៏ដូចជាទីផ្សារ
បណ្ដាដំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយដៃគូរនានា៕”