អាស៊ានឆ្ពោះទៅកសាងសហគមន៍សេដ្ឋកិច្ចត្រូវនឹងគោលដៅ
VOV-នាថ្ងៃទី៨មិនាសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩បានបើកជាផ្លូវការនៅ
ទីក្រុងហាណូយជាមួយការចូលរួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសសមា
ជិកអាស៊ានទាំង១០ប្រទេសអគ្គលេខាធិការអាស៊ានរួមជាមួយមន្ត្រីជាន់ខ្ពស់និងអាជីវករ
។ នៅសន្និសីទបណ្ដារដ្ឋមន្ត្រីបានប្រមូលផ្ដុំពិនិត្យឡើងវិញដំណើរការសហប្រតិបត្តិការ
សេដ្ឋកិច្ចរបស់អាស៊ានក្នុងឆ្នាំ២០១២ ក្នុងនោះវាយតំលៃឡើងវិញការលំបាកជាក់ស្ដែង
ត្រូវជំនះពុកពារ។ ក្នុងកាលៈទេសៈលំបាករួមការអនុវត្តការអនុវត្តបណ្ដាកិច្ចសន្យាដូចជា
ដំណើរការដែលបានដាក់ចេញជួបការលំបាកជាច្រើនប៉ុន្តែបណ្ដាកិច្ចសន្យាសំខាន់ៗ
កំពុងបានសមាជិកអាស៊ានអនុវត្តយ៉ាងសកម្ម។ឆ្លើយសម្ភាសសារព័ត៌មានក្រោយ
សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី១៩នារសៀលថ្ងៃទី៨មិនា អនុរដ្ឋមន្ត្រីក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Nguyen Cam Tu បានឲ្យដឹងថា៖
“បណ្ដារដ្ឋមន្ត្រីបានពិនិត្យលើការផ្ដើមគំនិតមយយចំនួនក្នុងក្របខ័ណ្ឌអាស៊ានអំពីការ
អភិវឌ្ឍន៍ស្មើរគ្នាតភ្ជាប់របបតភ្ជាប់មនុស្សរបស់អាស៊ានរួមមានការផ្ដើមគំនិតបង្កើន
លទ្ធភាពប្រគួតប្រជែងបង្កើនការតភ្ជាប់អាស៊ានជាមួយបណ្ដាដៃគូរកសាងបណ្ដាញ់
អាជីវកម្មអាស៊ានកសាងសម័ត្ថភាពអាជីវកម្មសមរាប់អាជីវករវ័យក្មេងយន្តការជួយ
ឧបត្ថម្ភសមរាប់អង្គភាពអាជីវកម្មមថ្យមនិងតូចរបស់អាស៊ាន៕”
|
សន្និសីទពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SEOM-EU) បានបើកនាព្រឹកថ្ងៃទី៨មិនា (Image: Internet) |
សន្និសីទពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-EU (SEOM-EU) បានបើកនាព្រឹក
ថ្ងៃទី៨មិនាសំដៅត្រៀមរៀបចំខ្លឹមសារឲ្យសន្និសីទពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ច
អាស៊ាននិងស្នងការពាណិជ្ជកម្ម EU (AEM-EU) លើកទី១២បានប្រព្រឹត្តទៅនារសៀល
ថ្ងៃដ៏ដែល។ នៅសន្និសីទបណ្ដាមន្ត្រីសេដ្ឋកិច្ចអាស៊ាននិង EUបានពិភាគ្សាអំពីស្ថាន
ភាពទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មអាស៊ាន-EU ស្ថានភាពអនុវត្តកម្មវិធីសហប្រតិ
បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មអាស៊ាន-EUជាដើម។ លោកស្រី Helena Konig ប្រធាន
ដំណាងទទួលបន្ទុកពាណិជ្ជកម្មរបស់ EU ប្រចាំនៅអាស៊ី-អាគ្នេយ៍អូស្ត្រាលីនិងញូវ
សេឡែនបានឲ្យដឹងថា៖
“តាមពិតនេះជាកិច្ចព្រជុំត្រៀមឲ្យការពិភាគ្សារវាងបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន
និងអ្នកមានសមត្ថកិច្ច EU តាមដំណើរការក្នុងរយៈពេល២ឆ្នាំកន្លងមក។ យើងបានអនុវត្តដ៏ជោគជ័យ។ ក្រៅពីនោះយើងខ្ញុំបានពិភាគ្សាអំពីរាល់សំណើរឲ្យកម្មវិធីធ្វើការក្នុងរយៈពេល២ឆ្នាំខាងមុខ។ កម្មវិធីនេះនឹងប្រមូលផ្ដុំទៅក្នុងការ
ជួយឧបត្ថម្ភនិងផ្លាស់ប្តូរព័ត៌មានមានផលប្រយោជន៍សំរាប់ភាគីទាំងពីរអាស៊ាន
និង EU៕”