សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិក។

សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ - ảnh 1
គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួម សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២ (APWS-2)នៅទីក្រុង Chiang Mai របស់ថៃ។ (vov.vn)


        VOV-សន្និសីទកំពូលអំពីទឹកដំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២ (APWS-2)
បាន​បើកនាថ្ងៃទី១៩ឧសភានៅទីក្រុង Chiang Mai របស់ថៃ។ គណៈប្រតិភូវៀត
​ណាម​ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានចូលរួមសន្និសីទ។
ជា​មួយប្រធានបទ “សន្តិសុខប្រភពទឹកនិងការសាកល្បងនៃសោកនាដកម្មទាក់
ទិន​ដល់​ទឹក៖ ថ្នាក់ដឹកនាំនិងកិច្ចសន្យា”​ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅសន្និសីទ
បណ្ដា​ដំណាងបានពិភាគ្សាលើប្រធានបទចំនួន៧រួមមាន សន្តិសុខសេដ្ឋកិច្ច
ស្បៀង​អាហារនិងប្រភពទឹក សន្តិសុខប្រភពទឹកនគរ សន្តិសុខបរិស្ថានទឹក។​
ថ្លែងមតិនៅ​សន្និសីទ​ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការបញ្ជាដោះ
ស្រាយ​ប្រភព​ទឹកនិងទឹកជំនន់របស់ថៃ Plodprasop Suraswadi បានឲ្យដឹងថា
ពិភពលោកត្រូវ​ខំប្រឹងប្រែងសហការកសាងបណ្ដាផែនការជាក់ស្ដែងដើម្បី
ដោះស្រាយមានប្រសិទ្ធភាពរាល់បញ្ហាទាក់ទិនដល់ទឹកនាពេលអនាគត។
នៅខាងក្រៅនៃសន្និសីទឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានមានជំនួប
ជាមួយនាយករដ្ឋមន្ត្រី ថៃ Yingluk  Shinawatra។ឧបនាយករដ្ឋមន្ត្រី Nguyen Thien
 Nhan វាយតំលៃខ្ពស់ការដែលនាយករដ្ឋមន្ត្រី Yingluk  Shinawatraអញ្ជើញអគ្គលេខា
បក្សកម្មុយនិស្ត​វៀតណាម Nguyen Phu Trong ​ទៅបំពេញទស្សនកិច្ចនៅថៃក្នុងឆ្នាំ
២០១៣នេះ​។ថ្នាក់ទាំង២រូបនៅផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិមួយចំនួនដែលភាគីទាំង
២ដកចិត្តទុកដាក់ដូចគ្នានិងបញ្ហានានាទាក់ទិនថល់ប្រជាពលករវៀតណាមដែល
កំពុងធ្វើការតកស៊ីនៅថៃទៀតផង។តាមនោះភាគីទាំង២ឯកភាពជំរុញការចរចារ
និងចុះហត្ថលេខាលើអនុស្សារណះយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការពលកម្ម
រវាងប្រទេសទាំង២៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ