សន្និសីទកំពូលអំពីស៊ីរី៖ សេចក្តីថ្លែងការណ៍រួមសង្កត់ធ្ងន់ទៅលើដំណោះស្រាយនយោបាយ
(VOVWORLD) -ប្រទេសទាំងបីរបានឯកភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគោលនយោបាយគាំទ្រការធ្វើអបគមន៍ស៊ីរី ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភមនុស្សធម៌សម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងលោក Tayyip Erdogan ប្រធានាធិបតីទួរគី។ រូបថត: AFP / TTXVN |
នាថ្ងៃទី ៧ កញ្ញា ថ្នាក់ដឹកនាំអ៊ីរ៉ង់រុស្ស៊ីនិងទួរគី បានឯកភាពរួមសហការ សំដៅស្វែងរិធីដោះស្រាយស្ថានភាពនៅខេត្ត Idlib ដែលជាកំពែងធំចុងក្រោយរបស់ក្រុមបះបោរនៅភាគពាយ័ព្យស៊ីរី។នៅក្នុងជំនួបកំពូលត្រីភាគីនៅទីក្រុងតេអេរ៉ង់នោះ ថ្នាក់ដឹកនាំទាំងបីរួបបានចេញសេចក្ដីថ្លែងការណ៍រួម ដោយពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ ដើម្បីកាត់បន្ថយភាពតាមតឹងនៅ Idlib ហើយសម្រេចចិត្តដោះស្រាយបញ្ហានេះឲ្យសមស្របនឹងស្មារតីសហប្រតិបត្តិការតាមដំណើរការចរចា Astana។ ភាគីទាក់ទិននានាបានឯកភាពថាជម្លោះនៅស៊ីរីអាចបញ្ចប់តាមរយៈ "ដំណើការចរចានយោបាយ" ព្រមទាំងត្រូវបង្កើតលក្ខណៈសុវត្ថិភាពនៅស៊ីរី ដើម្បីធានាឲ្យដំណើរធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនស៊ីរី។ ឯកសារពោលខាងលើក៏បានអាះអាងថា ប្រទេសទាំងបីរនឹងសហប្រតិបត្តិការដើម្បីកំចាត់អង្គការភេរវកម្មចំនួន ២ គឺរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងរណសិរ្ស Nusra ។
ប្រទេសទាំងបីរបានឯកភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគោលនយោបាយគាំទ្រការធ្វើអបគមន៍ស៊ីរី ព្រមទាំងអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភមនុស្សធម៌សម្រាប់ប្រទេសមជ្ឈឹមបូព៌ានេះ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំរុស្ស៊ីអ៊ីរ៉ង់និងទួរគីក៏បានឯកភាពគ្នាថានឹងរៀបចំសន្និសីទកំពូលអំពីស៊ីរីលើកក្រោយនៅរុស្ស៊ីផងដែរ៕