សន្និសីទកំពូលអឺរ៉ុបស្វែងរកដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍
|
សន្និសីទកំពូលអឺរ៉ុបស្វែងរកដំណោះស្រាយសំរាប់បញ្ហាជនអន្តោប្រវេសន៍ |
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអឺរ៉ុប នៅទីក្រុង Praha (សាធារណរដ្ឋ
ឆែក) នាថ្ងៃទី១៣ វិច្ឆិកា បណ្ដារដ្ឋមន្ត្រីការបរទេស បានមានជំនួបចរចារ ស្វែងរក
សម្លេងរួម ស្ដីពីបញ្ហាជនអន្តោប្រវេសន៍ ពីមជ្ឈឹមបូពា៍និងអាហ្វ្រីកខាងជើង។ នៅ
ទីនេះ បណ្ដាភាគីបានចុះហត្ថលេខា បង្កើតមូលនិធិ Balkan នៅ Albania ។ គោល
ដៅរបស់មូលនិធិនេះគឺដំណើការចូលរួម EU ឡើងវិញ របស់បណ្ដាប្រទេសលោក
ខាងលិច Balkan និងអំពាវនាវជួយឧបត្ថម្ភដល់សកម្មភាពបង្កើនកិច្ចសហប្រតិបត្តិ
ការ ការពារព្រំដែន បណ្ដាប្រទេសលោកខាងលិច Balkan និងស្វែងរកវិធានការណ៍
ដោះស្រាយបញ្ហាជនអន្តោប្រវេសន៍។ បណ្ដាប្រទេសឆែក បូឡង់ ហុងគ្រី និងស្លា
វ៉ាគី រួមវិភាគទានជាទឹកប្រាក់ចំនួន ៤០ហ្មឺន Euro ក្នុងមូលនិធិរបស់បណ្ដាប្រទេស
EU ដើម្បីជួយឧបត្ថម្ភអាហ្វ្រីកដោះស្រាយបញ្ហាជនអន្តោប្រវេសន៍៕