សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា

សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា - ảnh 1
សន្និសីទកំពូលអាស៊ានជាមួយដៃគូនានា

          (VOV)_នារសៀលថ្ងៃទី៧កញ្ញា ក្នុងក្របខ័ណ្ឌសន្និសីទកំពូលអាស៊ានលើកទី២៨ 
និងទី២៩ និងសន្និសីទទាក់ទិននានា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan
 Phucបានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូល​រួម​សន្និសីទ​កំពូលអាស៊ាន+១​ ជា
​​មួយកូរ៉េខាងត្បូង​អូស្ត្រាលី និងអង្គការសហ​ប្រជាជាតិ​ សន្និសីទកំពូលអាស៊ាន+៣ ​និង
ស្និសីទកំពូល មេគង្គ-ជប៉ុន។ ​ក្នុងសន្និសីទទាំងនេះ បណ្ដាដៃគូសុទ្ធតែវាយ​តំលៃ​ខ្ពស់ចំ
ពោះតួនាទីរបស់អា​ស៊ាននិងនាំចេញវិធានការបង្កើនកិច្ចសហប្រតិបត្តិការជា​មួយ
អាស៊ានលើច្រើនវិស័យ។ បណ្ដាប្រទេសអាស៊ានស្នើអោយដៃគូទាំងឡាយត្រូវ​ពង្រីកថែម
ទៀត ​យន្តការដែលមានស្រាប់ ជួយឧបត្ថម្ភអំពីប្រភពកម្លាំង ​បទពិសោធន៍ ​លើកកំ
ពស់សមត្ថភាព រួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងភាព​សម្បូរុងរឿង​នៅក្នុង​តំបន់។
​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖​វៀត
ណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយ​ដៃគូ​នា​នា​​ វាយតំលៃខ្ពស់ចំពោះការ​សន្យារបស់ដៃគួ បន្តជួយឧបត្ថម្ភអាស៊ាន ​កសាងសហគមន៍ និងពង្រីកតួនាទី​ស្នូលនៅក្នុង
តំបន់ និងស្នើអោយដៃគូនានាបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយ​អាស៊ានប្រមូល
ផ្តុំនៅវិស័យអាទិភាព និងពង្រីកបានឧត្តមភាពរបស់ភាគីនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ