សន្និសីទកំពូលអាស៊ានលើកទី២៤បើកនៅមីយ៉ាន់ម៉ា
|
សន្និសីទកំពូលអាស៊ានលើកទី២៤បើកនៅមីយ៉ាន់ម៉ា(DUC TAM) |
(VOV)_ សន្និសីទកំពូលអាស៊ានលើកទី២៤ត្រូវបានបើក នៅទីក្រុងNay Pyi
Taw មីយ៉ាន់ម៉ា ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសអាស៊ានផ្សេងៗ
ទៀត។ ដោយប្រធានបទ៖ សាមគ្គីភាព ឆ្ពោះទៅសហគមន៍មួយប្រកបដោយ
សន្តិភាព និងសម្បូររុងរឿង។ សន្និសីទលើកនេះ នឹងពិភាក្សាអំពីសភាព ការណ៍លាតត្រដាងអនុវត្តការកសាងសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ ត្រៀម
រៀបចំអោយការអភិវឌ្ឍន៍របស់សហគមន៍បន្ទាប់ពីឆ្នាំ២០១៥ …។ល។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung និងបណ្ដាថ្នាក់ដឹកនាំអាស៊ាន ក៏ប្រមូលផ្តុំពិភាក្សាអំពី បណ្ដាបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលយកចិត្តទុកដាក់ដូចគ្នា ។ ក្នុងនោះបញ្ហា
នៅសមុទ្រខាងកើតជាបញ្ហាក្តៅគគុកមួយត្រូវបានយកមកពិភាក្សានៅក្នុង សន្និសីទលើកនេះដែរ៕