សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ
|
សន្និសីទកំពូលអាស៊ានលើកទី២៦បានបិទបញ្ចប់ប្រកបដោយជោគជ័យ (VOV) |
Vovworld-សន្និសីទកំពូលអាស៊ានលើកទី២៦ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧
មេសានៅទីក្រុង Kuala Lumpur និង Langkawi ម៉ាឡេស៊ីដោយមានការចូលរួមរបស់
ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០។ នៅសន្និសីទដោយប្រធានបទនៃ
ឆ្នាំ២០១៥គឺ ប្រជាជនរបស់យើង សហគមន៍របស់យើង ទស្សនវិស័យរបស់យើង
ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានប្រមូលផ្ដុំផ្លាស់ប្តូរអំពីខ្លឹមសារសំខាន់ៗដែលទាក់
ទិនដល់ការបង្កើតសហគមន៍អាស៊ាន២០១៥ កសាងទស្សនវិស័យសហគមន៍
អាស៊ានក្រោយឆ្នាំ២០១៥ទំនាក់ទំនងកិច្ចការបរទេសរបស់សហគមន៍ជាដើម។
ស្ដីពីការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបាន
សង្កត់ធ្ងន់ទៅលើអត្ថន័យនៃការកសាងសហគមន៍អាស៊ានឆ្នាំ២០១៥។ ស្ដីពីការ
កសាងទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ បណ្ដាថ្នាក់ដឹកនាំបាន
ចាត់ទុកថា ត្រូវបញ្ជាក់ច្បាស់នូវគោលដៅនិងកំណត់ទិសដៅអភិវឌ្ឍន៍របស់
សហគមន៍ក្នុង១០ឆ្នាំខាងមុខបន្តនិងពង្រីករាល់សមិទ្ធិផលដែលអាស៊ានទទួល
បានជាដើម។ ផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងដំបន់ បណ្ដាថ្នាក់ដឹកនាំបាន
សម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីបំរ៉ែបំរួលដ៏ស្មុគស្មាញនាបច្ចុប្បន្ននៅសមុទ្រ
ខាងកើត សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធានាសន្តិភាពស្ថិរភាពសន្តិសុខ
សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍និងគោលការណ៍ដែលអាស៊ានបានឯកភាព
អំពីសមុទ្រខាងកើត។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កើតធ្ងន់ថា ការគោរពច្បាប់
អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២
(UNCLOS) ត្រូវជាមូលដ្ឋាននៃការកំណត់អំពីការជ្រៀតជ្រែកនិងសកម្មភាពនៅ
សមុទ្រខាងកើត។ ជាប្រធានអាស៊ាន ម៉ាឡេស៊ីសង្ឃឹមថា អាស៊ាននឹងទទួលបាន
វឌ្ឍន៍ភាពក្នុងការខំប្រឹងប្រែងសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។
បញ្ចប់សន្និសីទបណ្ដាថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍ចំនួន៣៖
សេចក្តីថ្លែងការណ៍ក្រុង Kuala Lumpur ស្ដីពីអាស៊ានយកប្រជាជនជាស្នូល សេចក្តី
ថ្លែងការណ៍ក្រុង Langkawi អំពីចលនាសម្រុះសម្រួលសកលលោកទាំងមូល និង
សេចក្តីថ្លែងការណ៍ក្រុង Kuala Lumpur អំពីការរបបភាវូបនីយកម្មលទ្ធភាពស្វ័យ
អំណាចរបស់អាស៊ាន បណ្ដាសហគមន៍និងប្រជាជនចំពោះសោកនាដកម្មនិងបំរ៉ែ
បំរួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសកម្មចូលរួមនិងរួម
ចំណែកសំខាន់សំរាប់ខ្លឹមសារដែលពិភាគ្សានៅសន្និសីទ។ ថ្លែងមតិនៅសម័យ
ប្រជុំពេញអង្គ លោក Nguyen Tan Dung បានអះអាងថា វៀតណាមខំប្រឹងប្រែងនិង
ទទួលបានលទ្ធផលសកម្មក្នុងការអនុវត្តគោលមាគ៌ាកសាងសហគមន៍អាស៊ាន
ក្នុងនោះមានសកម្មភាពដែលវៀតណាមធ្វើអធិបតីអនុវត្ត ទន្ទឹមនឹងនោះម្ចាស់ការ
កែប្រែការកំណត់ក្នុងប្រទេសដើម្បីអនុវត្តល្អកិច្ចសន្យាក្នុងអាស៊ាន៕