សន្និសីទកំពូលអាស៊ាន-អាមេរិក៖ថ្នាក់ដឹកនាំនានាបានចេញសេចក្តីថ្លែងការណ៍Sunnylands

(VOVworld)-នាថ្ងៃទី១៦កុម្ភៈ សន្និសីទកំពូលអាស៊ាន-អាមេរិកបានបញ្ចប់ក្រោយ រយៈពេល២ថ្ងៃធ្វើការ។​សន្និសីទបានចេញសេចក្តីថ្លែងការណ៍ Sunnylands ដោយមាន ខ្លឹមសារចំនួន១៧ ក្នុងនោះមានការគោរពអធិប តេយ្យភាព បូរណភាពដែនដី សម
ភាព ឯករាជ្យអំពីនយោបាយរវាងប្រទេស ទាំងអស់ឲ្យសមស្របទៅនឹងគោលការណ៍ និងសេចក្តីកំណត់នៃធម្មនុញ្ញ អ .ស.ប ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ជាពិ
សេស គឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងសន្យារួមគ្នាជម្រុញ
កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយរាល់ការសាកល្បងរួមក្នុងតំបន់។

សន្និសីទកំពូលអាស៊ាន-អាមេរិក៖ថ្នាក់ដឹកនាំនានាបានចេញសេចក្តីថ្លែងការណ៍Sunnylands - ảnh 1
ថ្នាក់ដឹកនាំអាមេរិកនិងអាស៊ាននាំគ្នាថតរូបអនុស្សាវរីយ៍នៅ
Sunnylands(រូបថតៈ Reuters)

       សន្និសីទកំពូលអាស៊ាន-អាមេរិកបានរៀបចំនៅអាមេរិកជាលើកដំបូងបន្ទាប់ពី សហគមអាស៊ានបានចាប់បដិសន្ធិនាចុងឆ្នាំ២០១៥។ សន្និសីទនេះ បានគូសសញ្ញា នូវរបត់មួយសម្រាប់អាស៊ានក៏ដូចជាទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រកាន់តែស្និទ្ធិស្នាល ពីមួយថ្ងៃទៅមួយថ្ងៃរវាងអាមេរិកនិងអាស៊ាន។

       ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​លោក Nguyen Tan Dung រួម ទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋ California បញ្ចប់ប្រកបដោយ ជោគជ័យដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល ពិសេសអាស៊ាន-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ