សន្និសីទកំពូលអាហ្វ្រិក-អារ៉ាប់ប្រមូលផ្ដុំទៅលើការអភិវឌ្ឍន៍និរន្តរភាពនិងសហប្រតិបតិ្តការ
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា សន្និសីទកំពូលអាហ្វ្រិក-អារ៉ាប់លើកទី៤បាន
ប្រារព្ធឡើងនៅរដ្ឋធានី Malabo ប្រទេសហ្គីណេអេក្វាទ័រ ដោយមានការចូលរួមរបស់
ថ្នាក់ដឹកនាំចំនួន៦០រូបមកពីតំបន់ទាំងពីរ។ក្រោមប្រធានបទ “រួមគ្នាដើម្បីការ
អភិវឌ្ឍន៍និរន្តរភាពនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច” សន្និសីទឆ្នាំនេះប្រមូលផ្ដុំទៅ
លើការវាយតំលៃអំពីការអនុវត្តន៍ផែនការធ្វើសកម្មភាពដែលត្រូវបានអនុម័តនៅ
សន្និសីទលើកមុននៅ Kuwait កាលពីឆ្នាំ២០១៣។សន្និសីទលើកនេះក៏បានផ្ដោត
ការយកចិត្តទុកដាក់លើវិធានការបង្កើនយន្តការសហប្រតិបតិ្តការនៅពេលវេលា
ដែលទ្វីបអាហ្វ្រិកនិងពិភពអារ៉ាប់កំពុងរួមគ្នាខំប្រឹងប្រែងប្រឈមមុខនឹងការសាក
ល្បងរួម។នៅទីនេះ ប្រធានសម្ព័ន្ធភាពទ្វីបអាហ្វ្រិក (AU) លោកNkosazama Dlamini
Zuma បានអំពាវនាវឲ្យយុវជននៃតំបន់ទាំងពីរនេះជំរុញកិច្ចសហប្រតិបតិ្ត ការសំដៅ
ប្រឈមមុខនឹងការសាកល្បងនៃសម័យកាលថ្មី៕