សន្និសីទកម្មាភិបាលទូទាំងប្រទេសបានបញ្ឈប់នៅទីក្រុងហូជីមិញ
ក្រោយរយះពេល ២ថ្ងៃធ្វើការ នារសៀលថ្ងៃទី ២១ សីហា សន្និសីទកម្មាភិបាល ទូទាំងប្រទេសយល់ជ្រួតជ្រាប អនុវត្តសេចក្ដីសន្និដ្ឋាន លេខ ២៤ ចុះថ្ងៃទី ៥ មិថុនា ឆ្នាំ
២០១២ របស់ការិយាល័យនយោបាយ អំពីការជំរុញខ្លាំងការងាររៀបចំនិង ផ្លាស់ ប្តូរកម្មាភិបាលដឹកនាំ គ្រប់គ្រងដល់ឆ្នាំ ២០២០ និងបណ្ដាឆ្នាំជាបន្តត្រូវបាន បញ្ឈប់នៅ ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ លោក To Huy Rua សមាជិកការិយាល័យនយោ
បាយ និងជាលេខាមជ្ឈឹមបក្ស ប្រធានគណះកម្មាធិការចាត់តាំងមជ្ឈឹមបានវាយតំលៃខ្ពស់បណ្ដាការផ្តល់មតិជាក់ស្ដែងរបស់ដំណាងចូលរួមទាំងឡាយ។ ក្នុងបណ្ដាបញ្ហា
ដែល ត្រូវបានពិភាក្សានៅសន្និសីទលើកនេះ ការកំណត់អំពីការទទួលខុសត្រូវ សិទ្ឋិ របស់អ្នកប្រមុខត្រូវបានបណ្ដាដំណាងវាយតំលៃថា ជាបញ្ហាចាំបាច់ក្នុងការងារផ្លាស់ប្តូរ
និងជាដំណោះស្រាយសំខាន់ក្នុងការវាយតំលៃអំពីកម្មាភិបាល។ ស្ដីអំពីបញ្ហានេះ
លោក To Huy Rua បានសង្កត់ធ្ងន់ថា៖
“យើងត្រូវប្រែគោការណ៍នេះទៅជាសកម្មភាពដ៍រស់រវើកនិងស្របទៅនឹងការពិតជាក់
ស្តែង ធានាបណ្តាទស្សនះ គោការណ៍រួមរបស់បក្សអំពីការងារគ្រប់គ្រងកម្មាភិបាលនិង
ជួរកម្មាភិបាល ។ត្រូវពង្រីកការងារត្រួតពិនិត្តយឃ្លាំម់លរបស់កម្មាភិបាលបក្ខជន និងប្រជាជនតាមរយះការរួមមតិយកទំនុកទុកចិត្តជាប្រចាំឆ្នាំចំពោះកម្មាភិបាលដឹកនាំ“។
|
សន្និសីទកម្មាភិបាល ទូទាំងប្រទេសបានបញ្ឈប់នៅទីក្រុងហូជីមិញ(http://dangcongsan.vn/cpv/) |