សន្និសីទការងារឃោសនាការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម

សន្និសីទការងារឃោសនាការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម - ảnh 1
សន្និសីទការងារឃោសនាការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម (vietnamplus.vn)


        Vovworld-នាព្រឹកថ្ងៃទី៣តុលានៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ​វាយតំលៃការងារព័ត៌មានឃោសនាការពារអធិបតេយ្យភាពសមុទ្រកោះវៀតណាម។ ថ្លែងមតិនៅសន្និសីទនេះ សមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈ​
កម្មាធិ​ការ​ឃោសនាអប់រំមជ្ឈឹមលោក Dinh The Huynh បានវាយតំលៃខ្ពស់តួនាទី​
សមត្ថកិច្ច​របស់ស្ថាប័នសារព័ត៌មានក្នុងការងារព័ត៌មានឃោសនាតស៊ូសាធារណៈ
មតិ​រួម​ចំណែកក្នុងការងារតស៊ូការពារអធិបតេយ្យភាពសមុទ្រនាពេលកន្លងមក។

“សន្និសីទសំដៅបូកសរុបការងារព័ត៌មានឃោសនាលើកាសែតដើម្បីរួមចំណែក
តស៊ូការពារដ៏រឹងមាំនូវឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីនៃមាតុប្រទេស ការពារអធិបតេយ្យភាពសមុទ្រកោះដ៏ពិសិដ្ឋនៃប្រទេសជាតិ។ ខ្ញុំស្វាគមបណ្ដា​អ្នក​កាសែតបានធ្វើការនៅស្ថានភាពជាក់ស្ដែងក្នុងប៉ុន្មានថ្ងៃដែលយើងដំណើរការតស៊ូ​ប្រឆាំងជំទាស់ការដែលចិនដាក់ស្ថានីយ៍ខួងដោយខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់​មុខដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។”

        ក្នុងឱកាសនេះដែរ​ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានប្រគល់ប័ណ្ណសសើរជូន​
បណ្ដា​ស្ថាប័នសារព័ត៌មាននិងអ្នកកាសែតដែលមានស្នាដៃក្នុងការឃោសនាតស៊ូ
​ការពារ​អធិបតេយ្យភាពសមុទ្រកោះនាពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ