សន្និសីទក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ១០ (ACDFIM-10)
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទយោធា-ការពារជាតិបណ្ដាប្រទេសជាសមាជិក
អាស៊ាន ឆ្នាំ ២០១៣ នាថ្ងៃទី ១៨ មិនា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
ឧត្តមសេនីយ៍ ឯកDo Ba Ty ដឹកនាំគណៈប្រតិភូវៀតណាមបានទៅចូលរួមសន្និសីទ
ក្រៅផ្លូវការមេបញ្ជាការកំលាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី
១០ (ACDFIM-10) ដែល រៀបចំឡើង ចាប់ពីថ្ងៃទី ១៩ ដល់ ២១ មិនា នៅ ប្រ៊ុយនេ។
តាមរយៈសន្និសីទ លើកនេះ គណៈប្រតិភូវៀតណាមបានអះអាងនូវគោលនយោបាយ
កិច្ចការ បរទេសពហុភាគី ពហុបែបនិងគោលជំហរសកម្ម ម្ចាស់ការ មានការទទួលខុស
ត្រូវ ចំពោះបញ្ហាអន្តរជាតិនិងក្នុងតំបន់របស់វៀតណាម។ ទន្ទឹមនឹងនោះ វៀតណាម
សម្តែងនូវសុឆ័ន្ធៈជំរុញទំនាក់ទំនងមិត្តភាពរវាងកងទ័ពវៀតណាមជាមួយកងទ័ពនៃ
បណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីគោលដៅសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍
ក្នុងតំបន់និងអន្តរជាតិ៕