សន្និសីទក្រុមប្រឹក្សាគ្រប់គ្រងសភាទ្វីបអាស៊ីបើកជាផ្លូវការនៅកម្ពុជា
(VOVWORLD) - នាព្រឹកថ្ងៃទី ២ តុលា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាបានបើកជាផ្លូវការសន្និសីទក្រុមប្រឹក្សាគ្រប់គ្រងសភាទ្វីបអាស៊ីលើកទី ១ (APA) ដោយមានការចូលរួមតំណាងចំនួន ២០០ នាក់មកពីប្រទេសចំនួន ២៦ ក្នុងតំបន់។
គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien។ |
(VOVworld) – នាព្រឹកថ្ងៃទី ២ តុលា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានបើកជាផ្លូវការសន្និសីទក្រុមប្រឹក្សាគ្រប់គ្រងសភាទ្វីបអាស៊ីលើកទី ១ (APA) ដោយមានការចូលរួមតំណាងចំនួន ២០០ នាក់មកពីប្រទេសចំនួន ២៦ ក្នុងតំបន់។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការជនជាតិនៃរដ្ឋសភា លោក Ha Ngoc Chien។ ថ្លែងមតិនៅពិធីបើកសន្និសីទ ប្រធានរដ្ឋសភាកម្ពុជា ប្រធាន សភាទ្វីបអាស៊ី (APA) សម្តេច ហេង សំរិន បានចាត់ទុកថា៖ សម័យប្រជុំលើកនេះដើរ តួនាទីសំខាន់ដែលបង្កឱកាសងាយស្រួលសំរាប់បណ្ដាប្រទេសជាសមាជិកក្នុងការចែក រំលែកទស្សនៈនិងបទពិសោធន៍ល្អ រួមវិភាគទានជំរុញវិធានការសំរាប់សម័យពេញអង្គរ របស់ APA ខាងមុខ ប្រកបដោយជោគជ័យ។ សម្តេច ហេង សំរិន វាយតំលៃខ្ពស់ ចំពោះសមិទ្ធិផលដែល APA ទទួលបាន ដែលបង្ហាញឲ្យពិភពលោកសរឲ្យឃើញនូវ សារសំខាន់នៃទស្សនៈវិស័យនិងភារកិច្ចរបស់ APA ក្នុងការរួមវិភាគទានសំរាប់សន្តិ ភាពស្ថិរភាពនិងអភិវឌ្ឍន៍ពិភពលោកទាំងមូល៕