សន្និសីទក្រុមប្រឹក្សាពន្លឿនវិស័យទេសចរណ៍អាស៊ីលើកទី ១៦ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ
(VOVWORLD) - ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកញ្ញា ទីក្រុងហាណូយនឹងធ្វើជាម្ចាស់ផ្ទះ នឹង រៀបចំសន្និសីទក្រុមប្រឹក្សាពន្លឿនវិស័យទេសចរណ៍អាស៊ី លើកទី ១៦ (CPTA 16th) ។
ទីក្រុងហាណូយពន្លឿនវិស័យទេសចរណ៍អាស៊ី |
អញ្ជើញចូលរួមសន្និសីទនេះ រួមមាន ស្ថានទូត និង ស្ថាប័នតំណាងការទូតនៃ បណ្តាប្រទេស ដែលមានទីក្រុងជាសមាជិករបស់ក្រុមប្រឹក្សាពន្លឿនវិស័យ ទេចរណ៍អាស៊ី ដូចជា តូក្យូ (ជប៉ុន) បាងកក (ថៃ) ញ៉ូដេលី (ឥណ្ឌា) ហ្សាកាតា (ឥណ្ឌូនេស៊ី) កូឡាឡាំពួរ (ម៉ាឡេស៊ី) ម៉ានីល (ហ្វីលីពីន) សេអ៊ូល(កូរ៉េ) តៃប៉ិ (តៃវ៉ាន់-ចិន) Tomsk (រុស្ស៊ី)។ សន្និសីទនេះនឹងផ្តោតលើការពិភាក្សា និង ឯកភាពស្តីពីផែនការអនុវត្តគម្រោងថ្មីៗ ព្រមទាំង លើកឡើងដំណោះស្រាយ និងការទទួលខុសត្រូវនានា របស់ស្ថាប័នគ្រប់គ្រងរដ្ឋ អាជ្ញាធរមូលដ្ឋាន និង សហគ្រាសទេសចរណ៍ ទាំងឡាយ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់ទីក្រុងជាសមាជិក CPTA ។ ជាពិសេស ព្រឹត្តិការណ៍នេះនឹងឧទ្ទេសនាមអំពីទីកកន្លែងមក ទេសចរណ៍នានា របស់រដ្ឋធានីហាណូយ ទៅកាន់ទីផ្សារភ្ញៀវទេសចរនៃបណ្តា ប្រទេស ជាសមាជិក CPTA ផងដែរ។
ក្រៅពីសន្និសីទជាផ្លូវការ នៅតែមានសន្និសីទពង្រឹងការផ្សព្វផ្សាយ និង ពន្លឿន វិស័យទេសចរណ៍សំរាប់សមាជិកនៃ CPTA ជាមួយអង្គភាពអាជីវកម្មហាណូយ ទៀតផង ព្រមទាំង មានការរៀបចំស្តង់ពិព័រណ៍នៅតំបន់ Bat Giac - សួនផ្កា Ly Thai To នៅទីក្រុងហាណូយ ជាដើម។ល។៕