(VNA) – នារសៀលថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភា វៀតណាមបានរៀបចំសន្និសីទការសែតក្នុងនិងក្រៅប្រទេសដើម្បីប្រកាសកម្មវិធី និងខ្លឹមសាររបស់សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៣។ សម័យប្រជុំ
លើកទី ៤ រដ្ឋសភានីតិកាលទី ១៣ នឹងបើកនាថ្ងៃទី ២២ វិច្ឆិការ ឆ្នាំ ២០១២ នៅទី
ក្រុងហាណូយ។ ក្នុងរយៈពេល ២៦ ថ្ងៃធ្វើការ រដ្ឋសភានឹងពិនិត្យមើលសម្រេច
រាល់បញ្ហាសំខាន់របស់ប្រទេសជាតិ។ ស្តពីករងារកសាងច្បាប់អនុប្រធានខុទ្ទកា
ល័យរដ្ឋសភាវៀតណាម Nguyen Si Dung បានឲ្យដឹងថា៖ សម័យប្រជុំលើកនេះ
នឹងពិនិត្យមើលនិងអនុម័ត្តលើសេចក្តីព្រៀងច្បាប់ចំនួន ៩ ដូចជា៖ ច្បាប់កំកល
ទុកជាតិ ច្បាប់សហករ (វិសោធនកម្ម) ច្បាប់គ្រប់គ្រងពន្ធ ច្បាប់បង្កាប្រយុទ្ធ
ប្រឆាំងនឹងអំពើពុករលួយ ។ល។ និងសេចក្តីសម្រេចចិត្តចំនួន ២ គឺ សេចក្តី
សម្រេចចិត្តអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងនៅរដ្ឋសភានិងសេចក្តី
សម្រេចចិត្តអំពីសេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ ២៩៩២។ ស្តពីរាល់
បញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រដ្ឋសភានឹងពិភាក្សារអំពីបណ្ដារបាយការណ៍
របស់រដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិង
ថវិការរដ្ឋឆ្នាំ ២០១២ របាយការណ៍អំពីគំរោងការណ៍រៀបចំរចនា សម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ ។ល។ ពិសេសនៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងស្តាប់
របាយកាណ៍អំពីការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសួរ
ដេញដោល់នៅសម័យប្រជុំលើកទី ២ និងទី ៣៕