សន្និសីទកាសែតក្រសួងការបរទេសវៀតណាម

សន្និសីទកាសែតក្រសួងការបរទេសវៀតណាម - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

        (VOV)_ក្នុងសន្និសិទកាសែតសាមញ្ញ នា​ថ្ងៃទី២២ កញ្ញា នៅទីក្រុង​ហាណូ​យ អ្នកនាំ
ពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន​ឆ្លើយសំនួររបស់អ្នកយក
ព័ត៍មានជាតិនិងអន្តរជាតិ ដែលទាក់ទិនដល់បំរ៉ែបំរួល​នាពេលថ្មីៗនេះ នៅសមុទ្រខាង
កើត។  អ្នកនាំពាក្យក្រសួងការបរទេសវៀត​ណាម លោក Le Hai Binh បានអោយដឹងថា៖

“ ជាប្រទេសឆ្នេរសមុទ្រ និងក៏ជាសមាជិករបស់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពី
ច្បាប់សមុទ្រ ១៩៨២ វៀតណាមចាត់ទុកថា៖សកម្មភាពទាំងឡាយ​ រួមទាំងសកម្មភាព
យោធានៅសមុទ្រខាងកើត ត្រូវគោរពបទបញ្ញាត្តិ ច្បាប់អន្តរជាតិ ជាពិសេសគឺអនុ
សញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ១៩៨២។ វៀតណាមមានគោលបំណង
ថា៖ ប្រទេសទាំងឡាយ រួមវិភាគទានយ៉ាងសកម្ម ​ក្នុងការរក្សាសន្តិភាព ស្ថិរភាព ធានា
សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាស​ចរណ៍ នៅតំបន់សមុទ្រខាងកើត ក៏ដូចជា
នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកដែរ៕”​

ប្រតិកម្មទៅវិញ

ផ្សេងៗ