សន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម


សន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម - ảnh 1
ដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម ​Truong Tan Sang(TTXVN)

  (VOV)_នាថ្ងៃទី១១ កក្កដា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត
ណាម លោក Khung Xoen Dieu បានរៀបចំសន្និសីទកាសែត​ស្ដីពី​លទ្ធផលនៃដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម ​Truong Tan Sang។ នៅទីនេះ 
ឯកអគ្គរដ្ឋទូត​ Khung Xoen Dieu បានឆ្លើយ​សំនួរមួយចំនួនរបស់មជ្ឈដ្ឋានសារព័ត៍មាន
វៀតណាម។ ឯកអគ្គរដ្ឋទូត​ Khung Xoen Dieu បានអះអាងថា÷ ជាមួយបណ្ដាការសន្យា
និងការ​ព្រម​ព្រៀងដែល​ទទួលបាន ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ របស់ប្រ
ធានរដ្ឋ វៀតណាម លោក Truong Tan Sang បានបង្កើតកម្លាំងចលករ​ជំរុញ​ការ​​អភិវឌ្ឍន៍​លើគ្រប់វិស័យ​រវាង​វៀតណាមនិងចិន។ ឯកអគ្គរដ្ឋទូត​ Khung Xoen​ Dieu ​បានអោយ
ដឹងថា÷ ​បញ្ហាលើសមុទ្រជាបញ្ហាតែមួយ​គត់​ដែល​នៅ​សេស​សល់​ក្នុងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។ គោលជំហររបស់​ភាគី​និមួយៗ​នៅ​មានការខុសគ្នា និង​ខ្វែងគំ​និត។​ ប៉ុន្តែ ក្នុងដំណើរទៅបំពេញទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាព​បណ្ដាដំ
ណោះ ស្រាយអោយបានសមស្រប​ចំពោះ​បញ្ហា​ដែល​បានកើតមានឡើង ​ជៀសវាង ការដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ