សន្និសីទកាសែតជាប្រចាំក្នុងខែតុលារបស់ក្រសួងការបរទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី៤ តុលា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ចំពោះសំណួររបស់អ្នកយកព័ត៌មានដែលពាក់ព័ន្ធដល់សកម្មភាពល្បាតរបស់នាវាចម្បាំងអាមេរិក ក៏ដូចជាសមយុទ្ធនានារបស់ប្រទេសផ្សេងៗជាច្រើននៅសមុទ្រខាងកើត នាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្ដងទៀតនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈដ៏ឥតងាករេរបស់វៀតណាមចំពោះសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតយ៉ាងដូច្នេះថា៖
“យើងខ្ញុំសូមអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa។ ក្នុងឋានៈជាសមាជិកនៃ UNCLOS ១៩៨២ និងជាប្រទេសឆ្នេសមុទ្រខាងកើតនោះ វៀតណាមជានិច្ចកាលគោរពសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដ៏សមស្របទៅនឹង UNCLOS ១៩៨២។ វៀតណាមស្នើឲ្យប្រទេសពាក់ព័ន្ធទាំងអស់ចូលរួមចំណែកយ៉ាងសកម្មនិងជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព គោរពនិងអនុវត្តន៍កាតព្វកិច្ចគតិយុត្តអន្តរជាតិពាក់ព័ន្ធទាំងអស់ដោយឈរលើច្បាប់អន្តរជាតិស្ដីពីសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ