សន្និសីទកាសែតជាប្រចាំខែមករាឆ្នាំ២០១៩របស់រដ្ឋាភិបាលវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ កាសែតជាប្រចាំ ខែមករា ឆ្នាំ២០១៩ របស់រដ្ឋាភិបាល វៀតណាម ដោយផ្ដល់ព័ត៌ មានស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមនានា។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែត (រូបថត៖ chinhphu.vn) |
អញ្ជើញជាអធិបតីក្នុងសន្និសីទកាសែត រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានជូនដំណឹងអំពី ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករាឆ្នាំ២០១៩ ហើយអះអាងថា រដ្ឋាភិបាល កំពុងថែទាំបុណ្យតេតប្រពៃណីយ៉ាងសកម្មជូនចំពោះប្រជាជនគ្រប់រូប។
ចំពោះបញ្ហាកកទំនិញកុងតេណ័រនៅកំពង់ផែហាយហ្វុង អនុរដ្ឋមន្ត្រីក្រសួង ធនធាននិងបរិស្ថានលោក Le Cong Thanh បានអោយដឹងថា អង្គភាពផ្នែកធន ធាននិងបរិស្ថានមួយចំនួនក្នុងតំបន់ មិនទាន់ចេញវិធានការប្រកបដោយនវានុវត្ត ភាពដើម្បីកាត់បន្ថយពេលវេលាឆ្លងគយនៃបរិមាណទំនិញនេះ។ ក្រុមការងារ របស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាណែនាំដើម្បីជំនុះពុះពារលើស្ថានភាពនេះនាពេលខាងមុខ៕