សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី

សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី - ảnh 1
សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី (VOV)

(VOV)_ក្រោយកិច្ចចរចានាថ្ងៃទី ១០ មេសា ប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាហុងគ្រី​លោក Laszlo Kover មាន​ជំនួប​ជា
មួយអ្នកសារព័តមានដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចា ។ ប្រធានរដ្ឋ​សភា​លោកស្រី
Nguyen Thi Kim Ngan បានចែករំលែកអំពីការដែល​ភាគីទាំង​ពីរបាន​ឯកភាពថា
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង
ប្រទេសទាំងពីរ​គឺមិនទាន់សក្ដិសមជាមួយនឹង​សក្តានុភាព​និងគោលបំណងរបស់ភាគី
ទាំងពីរនៅឡើយ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន​ឲ្យដឹងថា៖         
  "យើងខ្ញុំបានឯកភាពគ្នាពីការវាយតម្លៃរួមក្នុងគ្រប់វិស័យដែលក្នុងនោះ​​មានទំនាក់
ទំនងរបស់រដ្ឋសភាទាំងពីរ​។យើងខ្ញុំនឹង​បន្តផ្លាស់​ប្តូរដំ​ណើរ​ទស្សន​កិច្ច​​ទៅវិញទៅមក
ដើម្បីជំរុញការអនុវត្ត កិច្ចព្រមព្រៀង​ដែលរដ្ឋសភា​នៃប្រទេសទាំងពីរបានចុះ​ហត្ថលេខា ។
 ជាពិសេសយើងខ្ញុំឯកភាពថា ជានិច្ចកាលគាំទ្រ ពិគ្រោះយោបល់​គ្នាលើវេទិកាពហុភាគី
 និងសហភាពអន្តរសភាអន្តរជាតិ​" ។        រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Laszlo Kover
 បានឲ្យដឹងថា វៀត​ណាម​ជាដៃ​គូ​ដ៏សំខាន់របស់ហុងគ្រី នៅអាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ