សន្និសីទកាសែតប្រកាសលទ្ធផលសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣
|
សន្និសីទកាសែតប្រកាសលទ្ធផលសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣ (VOV) |
Vovworld-បន្ទាប់ពីរដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យប្រជុំលើកទី៩
ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទកាសែតដើម្បីប្រកាសលទ្ធផលនៃសម័យ
ប្រជុំលើកនេះ។ នៅសន្និសីទកាសែត ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen
Hanh Phuc បានអះអាងថា នេះជាសម័យប្រជុំរដ្ឋសភាបន្តមានការផ្លាស់ប្តូរថ្មីជាច្រើន
ក្នុងសកម្មភាពសួរដេញដោលរួមចំណែកលើកកំពស់ប្រសិទ្ធិភាពកិច្ចការឃ្លាំមើល៖
“ដល់សម័យប្រជុំលើកទី១០នឹងមានការសំណូមពររដ្ឋាភិបាលរាយការណ៍ទាំងស្រុង
ការអនុវត្តសេចក្តីសំរេចចិត្តសួរដេញដោលរបស់រដ្ឋសភាពីសម័យប្រជុំលើកទី២មក។
មើលទៅធ្វើបានអ្វីនិងមិនទាន់ធ្វើបានអ្វី និយាយច្បាស់អំពីមូលហេតុ។ ទន្ទឹមនឹងនោះ
សំណូមពរប្រធានផ្នែករដ្ឋាភិបាលរាយការណ៍បន្ថែមអំពីអ្វីដែលមិនទាន់ធ្វើបានឬ
យឺតយាវ។”
ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Nguyen Hanh Phuc បានអះអាងថា រដ្ឋសភាជា
និច្ចកាលយល់ព្រមសេចក្តីប្រកាសរបស់ក្រសួងការបរទេសស្ដីពីបញ្ហានេះនិងបន្តតាម
ដានផ្អែកទៅលើស្ថានភាពជាក់ស្ដែងនឹងមានសេចក្តីប្រកាសប្រសិនបើចាំបាច់៕