សន្និសីទកាសែតប្រចាំខែមិនាឆ្នាំ២០១២របស់រដ្ឋាភិបាលវៀតណាម
(vov5) /  
(VOVworld) –នារសៀលថ្ងៃទី 1 មេសា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាល
វៀតណាមបានរៀបចំសន្និសីទកាសែតប្រចាំ បន្ទាប់ពីពេលបញ្ចប់ កិច្ចប្រជុំប្រចាំ ខែ
មិនា ឆ្នាំ 2012 របស់រដ្ឋាភិបាលវៀតណាម។ នៅទីនេះ ប្រធានខុទ្ទកាល័យ រដ្ឋាភិបា
ល លោក Vu Duc Dam បានអោយដឹងថា៖ ក្នុងខែមិនា និងរយះពេល 3 ខែដើមឆ្នាំ 2012 បណ្ដាក្រសួង ផ្នែក ដំបន់ បានអនុវត្តយ៉ាងម៉ត់ចត់ បណ្ដាសេចក្ដីសម្រេចចិត្តអំពីការអភិវឌ្ឈន៏ សេដ្ឋកិច្ច សង្គមកិច្ច របស់មជ្ឈឹម និងទទួលបានបណ្ដាលទ្ធផលដ៏
សកម្ម។ តំលៃទីផ្សារបានស្ថិរភាព សន្ទស្សប្រើប្រាស់ខែមិនា កើនតែ 0,16 % នេះគឺ ជាកំរិតកំណើនទាបបំផុត បើប្រៀបទៅនឹងរយះពេលដូចគ្នា នាបណ្ដាឆ្នាំទៅមិញ។តំលៃប្រាក់ពាណិជ្ជកម្មនាំចេញសរុប របស់វៀតណាម ក្នុងរយះពេល ៣ ខែ ទទួល បាន ២៥,៥ ពាន់លាន USD កើន ២៣,៦% បើប្រៀបទៅនឹងរយះពេលដូចគ្នា នាឆ្នាំ
២០១១។ ប៉ុន្តែល្បឿនកំណើនGDPក្នុងត្រីមាសទី១ឆ្នាំ២០១២នេះ របស់វៀតណាម ទាបជាង រយះពេលដូចគ្នា នាឆ្នាំទៅមិញ។
|
ប្រធានខុទ្ទកាល័យ រដ្ឋាភិបាល លោក Vu Duc Dam(http://tintuc.xalo.vn) |
ប្រធានខុទ្ទកាល័យ រដ្ឋាភិបាល លោកVu Duc Dam បានអះអាងថា៖
“ការដែល អង្គភាពអាជីវកម្មជាច្រើន ត្រូវបញ្ឈប់ផលិតកម្ម និងរំលាយចោល ក៏បាន
សំដែងសភាពការណ៏ជាក់ស្ដែង១ គឺ ផលិតកម្មជួបការលំបាក ពិសេសគឺ បណ្ដាអង្គ ភាពអាជីវកម្មតូចនិងមធ្យម។ ប៉ុន្តែ ភាគច្រើនរបស់យើង គឺ បណ្ដាអង្គភាពអាជីវ កម្ម តូច ដូច្នេះ បរិមាណ អង្គភាពអាជីវកម្មតូចត្រូវរំលាយចោល មិនជះឥទ្ធិពលច្រើន
ដល់ ពលករទេ”៕
-vov5