សន្និសីទកាសែតប្រចាំខែរក្រសួងការបរទេសវៀតណាម

សន្និសីទកាសែតប្រចាំខែរក្រសួងការបរទេសវៀតណាម  - ảnh 1
សន្និសីទកាសែតប្រចាំខែរក្រសួងការបរទេសវៀតណាម (VNA)


(VOVworld) – នៅសន្និសីទកាសែតប្រចាំខែរនៃក្រសួងការបរទេសវៀតណាម
នារសៀលថ្ងៃទី ១៣ តុលា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាម លោក Le Hai Binh បានឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីបណ្ដា
បញ្ហាមួយចំនួន។ ស្តីពីការដែលមជ្ឈដ្ឋានសារព័ត៌មានរបស់ចិនបានចេញផ្សាយ
ព័ត៌មានថា៖ រងចក្រអាគ្គិសនីនុយក្លេអ៊ែរចំនួន ៣ នៃប្រទេសនេះបានដាក់ឲ្យ
ដំណើរការជិតនឹងតំបន់ខ្សែព្រំដែនជាមួយវៀតណាម លោក Le Hai Binh បាន
ឲ្យដឹងថា៖ វៀតណាមចាត់ទុកថា បណ្ដាប្រទេសកសាងនិងដាក់ឲ្យដំណើរការ
រងចក្រអាគ្គិសនីនុយក្លេអ៊ែរគប្បីធានានិងប្រតិបត្តិតាមសន្ធិសញ្ញាសុវត្ថភាព
នុយ ក្លេអ៊ែរនិងបណ្ដាការកំណត់ទាក់ទិនរបស់ទីភ្នាក់ងាថាមពលបរមាណូ
អន្តរជាតិ (IAEA) សំដៅមិនជះឥទ្ធិពលទៅលើសុវត្ថភាពបរិស្ថាននៃប្រទេស
ជិតខាងនានា ទេ។ វៀតណាមបានស្នើរឲ្យចិនកសាងរួមជាមួយវៀតណាម
យន្តការផ្លាស់បហតូរ ព័ត៌មានជាប្រចាំអំពីបណ្ដាគំរោងការអាគ្គិសនីនុយ
ក្លេអ៊ែរនេះ។

        ចំពោះមុខការដែល មជ្ឈដ្ឋានសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ីកំពុង
 ពិនិត្យមើលវិលត្រឡប់មកកំពុងផែរសមុទ្រ Cam Ranh អ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមរក្សា
 គោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិ
ការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ពហុបែបភាវូបនីយកម្មទំនាក់
ទំនងអន្តរជាតិ និងធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ។ គោលការណ៍
មុនក៏ដូចជាក្រោយ របស់វៀតណាមគឺមិនចង់សម្ព័ន្ធយោធា មិនចង់សម្ព័ន្ធ
ជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងជំទាស់ប្រទេសទី ៣ ហើយមិនអនុញ្ញត
ឲ្យប្រទេសណាដាក់ពង្រាយ មូលដ្ឋានសឹកនៅវៀតណាមទេ។

        ស្តីពីទស្សនៈវិស័យរបស់វៀតណាមចំពោះបំរ៉ែបំរួលនៅខ្សែព្រំដែនរវាង
ឥណ្ឌានិងប៉ាគីស្ថាននាពេលថ្មីៗនេះ លោក Le Hai Binh បានឲ្យដឹងថា
វៀតណាមមានគោលបំណងឥណ្ឌានិងប៉ាគីស្ថានដោះស្រាយបញ្ហានៅសេស
 សល់ដោយសន្តិវិធី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ