សន្និសីទកាសែតប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី

(VOVWORLD) - សន្និសីទកាសែតប្រចាំឆ្នាំ ២០១៧ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរៀបចំឡើងនាថ្ងៃទី ១៤ ធ្នូ ដែលមានចំនួនសំណួរអំពីស្ថានភាពក្នុងប្រទេសច្រើន ជាងគេបើប្រៀបនឹងបញ្ហាអន្តរជាតិ។ 
សន្និសីទកាសែតប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី - ảnh 1 សន្និសីទកាសែតប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី

(VOVworld)  - សន្និសីទកាសែតប្រចាំឆ្នាំ ២០១៧ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានរៀបចំឡើងនាថ្ងៃទី ១៤ ធ្នូ ដែលមានចំនួនសំណួរអំពីស្ថានភាពក្នុងប្រទេសច្រើន ជាងគេបើប្រៀបនឹងបញ្ហាអន្តរជាតិ។ ស្តីពីស្ថានភាពក្នុងប្រទេស ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ រុស្ស៊ីមានគោលបំណងកសាងបរិយាកាសនយោបាយនិង សេដ្ឋកិច្ចមានសមត្ថភាពប្រកួតប្រជែង។ ក្នុងអាណត្តិ ៦ ឆ្នាំកន្លងទៅ រុស្ស៊ីសម្រេចបាន ៩៣% ដល់ ៩៤% គោលដៅដែលបានដាក់ចេញក្នុងអនុក្រិត្យណ៍នាំឆ្នាំ ២០១២។ ស្តីអំពី សេដ្ឋកិច្ច លោក Vladimir Putin បានអះអាងថា៖ ទោះបីជារងប៉ះពាល់ពីបទដាក់ទណ្ឌកម្មនៃ លោកខាងលិចនិងតំលៃប្រេងធ្លាក់ចុះទាបជាងគេពីមុនមកក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ចរុស្ស៊ីនៅជំ នះពុះពារនិងទទួលបានកំណើន។ GDP របស់រុស្ស៊ីកើនឡើង ១,៦%។ រុស្ស៊ីឈរនៅលំដាប់ ថ្នាក់ទី ១ ក្នុងការនាំចេញគ្រាប់ធញ្ញជាតិលើពិភពលោក។ ចំពោះបញ្ហាអន្តរជាតិ ទំនាក់ទំនង រុស្ស៊ី-អាមេរិកក៏ដូចជាទំនាក់ទំនងជាមួយបុគ្គលប្រធានាធិបតីអាមេរិកលោក Donald Trump ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា៖ ទោះបីជានៅមានការសាកល្បងក្តី ប៉ុន្តែ លោកនឹងមាន គោលបំណងកែលំអទំនាក់ទំនងជាមួយរុស្ស៊ី។ ផ្តោតទៅលើបញ្ហាលើឧបទ្វីបកូរ៉េ លោក Putin មិនទទួលស្គាល់យន្តការមហាអំណាចនុយក្លេអ៊ែរនៃប្រទេសនេះទ។ ទំនាក់ទំនងរុស្ស៊ី-ចិនក៏ត្រូវបានប្រធានាធិបតីរុស្ស៊ីវាយតំលៃវិជ្ជមានលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ចនិង គំរោងការណ៍បច្ចេកវិទ្យាខ្ពស់។ អំពីដំណើរទស្សនកិច្ចនៅស៊ីរី អេហ្ស៊ីបនិងទួរគីនាពេលថ្មីៗ នេះ លោក  Putin បានឲ្យដឹងថា៖ ឥឡូវនេះ រុស្ស៊ីប្រមូលផ្តុំទៅលើបញ្ហាស្តារស៊ីរីឡើងវិញ ក្នុងនោះ រុស្ស៊ីត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ក្នុងក្របខ័ណ្ឌការខំប្រឹង ប្រែងរួម។ លោក Putin ក៏បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់រុស្ស៊ីគាំទ្រប្រទេស អ៊ីរ៉ាក់ឯកភាពជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ