សន្និសីទកាសែតប្រសួងការបរទេស

សន្និសីទកាសែតប្រសួងការបរទេស - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម(​រូបថត៖ Internet)
VOV- ក្នុងសន្និសីទកាសែតនាពេលរសៀលថ្ងៃទី ២៤ឧសភានៅទីក្រុងហា
ណូយ អ្នកនាំពា្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi បានឲ្យដឹង
ថា នាវានេសាទត្រី QNg 55003TS រួមជាមួយអ្នកនេសាទត្រីវៀតណាមចំនួន ១៤
នាក់ ត្រូវចិនចាប់ឃុំខ្លួននាថ្ងៃទី ១៦ឧសភាឆ្នាំ​២០១២ ។អ្នកនេសាទទាំង​១៤​នាក់
នេះ​បានត្រឡប់មកវៀតណាមវិញប្រកបដោយ សុវត្ថិភាពនាព្រឹកថ្ងៃទី ២៣ឧសភា។
ប៉ុន្តែភាគីចិន នៅតែរឹបអូសនាវានេសាទត្រី ខាងលើ និងជលផលទាំងអស់ផង
ដែរ។ ឆ្លើយតបនឹងសំណួរអំពី ប្រតិកម្មរបស់ វៀតណាមចំពោះការចាប់ឃុំនាវា
នេសាទត្រី និងអ្នកនេសាទត្រីវៀតណាមរបស់ភាគី ចិន លោក Luong Thanh Nghi
 អះអាងថា៖ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងពីភាគីចិន  តំណាងក្រសួង
ការបរទេស វៀតណាម​បានជួបនឹងប្រគល់កំណត់ទូត​ទៅឲ្យដំណាងស្ថានទូត
ចិនប្រចាំ នៅរដ្ឋធានីហាណូយ។​កំណត់ទូត​លើកច្បាស់ថា៖ការដែលចិនរារាំង
នឹងចាប់ ឃុំខ្លួនអ្នកនេសាទ​នឹងនាវានេសាទត្រីវៀតណាម​ដែលនេសាទត្រីជា
ធម្មតា នឹងស្របច្បាប់នៅលើដែនសមុទ្រចំណុះប្រជុំកោះHoang Sa របស់វៀត
ណាម គឺជាការរំលោភធ្ងន់ធ្ងទៅលើអធិបតេយ្យភាព​​​ សិទ្ធិអធិបតេយ្យភាព​​សីទ្ធិ​យុត្តាធិការផ្ទាល់របស់វៀតណាម។​វៀតណាមប្រឆាំងជំទាស់ជាដាច់ខាត នឹង
សំណូមពរភាគីចិនសងវិញយ៉ាងឆាប់ៗនាវានេសាទត្រី QNg 55003TS នឹងនាវា
 QNg 66101 TS រួមជាមួយទ្រព្យសម្បិត្ត​ដែលចិនបានរឹមអូស​នាថ្ងៃទី​១៦​ឧស​ភា
នឹងថ្ងៃទី​៤​មិនាឆ្នាំ​២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ