សន្និសីទកាសែតស្ដីពីរបៀបវារះនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣

សន្និសីទកាសែតស្ដីពីរបៀបវារះនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ D.H)


(VOV)_នាព្រឹកថ្ងៃទី១៩ ឧសភា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភា​វៀត
ណាមបានរៀបចំសន្និសីទកាសែតអន្តរជាតិ ដើម្បីប្រកាសរបៀបវារះនៃសម័យ​ប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នឹងបើកនាថ្ងៃទី២០ ឧសភា 
និងបិទបញ្ចប់នាថ្ងៃទី២៦ មិថុនាខាងមុខនេះ។

        នៅសម័យប្រជុំលើកនេះ ការងារកសាងច្បាប់ បទបញ្ញាត្តិត្រូវបានបង្កើន
​ថែមទៀត ដើម្បី អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ផង ព្រមជាមួយគ្នានោះរួមចំណែក​សុក្រិតកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិផង​។ រដ្ឋសភានឹងពិនិត្យមើល ហើយ​
អនុម័ត​ទៅលើគំរោងច្បាប់ចំនួន១១ និងសេចក្ដីសម្រេចចិត្ត១។ លោក Nguyen
Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម បានអោយដឹងថា៖

        “ សម័យប្រជុំលើកនេះ មានសំខាន់ ដោយទាក់ទិនដល់យុត្តិធម៌ដូចជា៖
ក្រមច្បាប់ព្រហ្មទ័ណ្ឌ ច្បាប់រដ្ឋប្បវេណី …លៗ ​រីឯ ក្រម​ច្បាប់រដ្ឋប្បវេណី ជាក្រម
ច្បាប់ដែ”លបានរដ្ឋសភាប្រគល់អោយរដ្ឋាភិបាល និងស្ថាប័ននានារៀបចំការ
យកមតិរបស់ប្រជាជនអំពីក្របច្បាប់នេះ៕ ”

 

ប្រតិកម្មទៅវិញ

ផ្សេងៗ