សន្និសីទកាសែតស្តី អំពីលទ្ឋផលនៃសន្និសីទកំពូលASEAN២៤
(VOV WORLD,) /  
|
លោក Le Luong Minhគ្គលេខាធិការ ASEAN(រូបថត VNA) |
Vovworld-នាថ្ងៃទី១៦ឧសភានៅទីស្នាក់ការណ៍នៅក្រុង Jakarta ឥណ្ឌូនេស៊ីលេខាធិ
ការដ្ឋាននៃសមាគមបណ្តាប្រជាជាតិអាស៊ីអគ្នេយ៍(ASEAN)បានរៀបចំ សន្និសីទ
កាសែតស្តី អំពីលទ្ឋផលនៃសន្និសីទកំពូលASEAN២៤ដែលទើបនឹងបានប្រព្រឹត្តទៅ
នៅរដ្ឋធានី Nay Pi Taw ប្រទេសម៉ីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី១០និងទី១១
ឧសភាកន្លងទៅនេះ។នៅក្នុងសន្និសីទកាសែតអគ្គលេខាធិការ ASEANលោក Le Luong
Minhបានលើកច្បាស់ថា៖ ASEAN២៤សម្រេចបានលទ្ឋផលសកម្មដោយការចេញ
សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥។ជំរុញកិច្ច
សហប្រតិបត្តិការនៅក្នុងតំបន់ដោយឈរលើស្មរតីសមភាពនិងទំនាក់ទំនងដៃគូរួម
ចំណែកក្នុងសន្តិភាពសន្តិសុខស្ថិរភាពនិងសេចក្តីសម្បូរុងរឿង។សេចក្តីថ្លែងការណ៍
រួមបានគូសបញ្ជាក់ថា៖ ASEANមានបំណងចង់ឲ្យភាគីនានាប្រតិបត្តិតាមច្បាប់អន្តរជាតិ
ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)
និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគិនានានៅសមុទ្រខាងកើត(DOC)
តាមគោលការណ៍៦ចំណុចរបស់អាស៊ានស្តីពីសមុទ្រខាងកើត៕
-VOV WORLD,