សន្នសីទកាសែតស្តីពីកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤

សន្នសីទកាសែតស្តីពីកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1
អគ្គលេខាធិការរដ្ឋសភានិងជា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc ថ្លែងមតិក្នុងសន្និសីទកាសែត

(VOVworld)-នារសៀលថ្ងៃទី១៩កក្កដា ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសន្និសីទ​
កាសែត ស្តីពីកិច្ចប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៤។​បានប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៩កក្កដា កិច្ចប្រជុំលើកទី១ រដ្ឋសភាវៀតណាម
នីតិកាលទី១៤នឹងធ្វើការក្នុងរយៈពេល៦ថ្ងៃ សំដៅពិនិត្យនូវសេចក្តីសម្រេចនៃ​
ការងាររៀបចំកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋ។ អគ្គលេខាធិការរដ្ឋសភានិងជា
 ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានឲ្យដឹងថា៖

        “នីតិកាលទី១៤នេះ ចំនួនបេក្ខជនជាប់ឆ្នោតជាថ្មីម្តងទៀតស្រូបយក៣៦%
គឺខ្ពស់បំផុតប្រៀបនឹងនីតិកាលចំនួន៣ថ្មីៗនេះ។ ហើយទីពីរគឺតំណាងនីតិកាលថ្មីក៏
មានច្រើនរូបដែលធ្វើការក្នុងវិស័យយុត្តិធម៌ដែរ។​ទីបីគឺនាពេលកន្លងទៅ ក្រុមការ​ងារ
ក៏បានរៀបចំវគ្គបំប៉ន់សម្រាប់តំណាងដែលចូលរួមលើកដំបូង ដើម្បីស្វែងរក ដំណើរ
ការតាក់តែងច្បាប់យ៉ាងដូចម្តេចផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ