សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC

(VOVWORLD) -បន្ទាប់ពីបញ្ចប់សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧មក នាថ្ងៃទី២១ តុលា ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បាន រួមជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រធានគណៈប្រតិភូនៃខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង២១ បានបើកសន្និសីទកាសែត ស្តីពីលទ្ធផលនៃសន្និសីទ។ 
សន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែតស្តីពីលទ្ធផលនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ (រូបថតៈTTXVN ) 

ជូនដំណឹងខ្លឹមសារ សំខាន់ៗរបស់សេចក្តីថ្លែងការណ៍រួមនៃសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ២០១៧ រដ្ឋមន្ត្រី លោក Dinh Tien Dung បានឲ្យដឹងថា អង្គសន្និសីទបានពិភាក្សានូវអនាគត សេដ្ឋកិច្ចហិរញ្ញវត្ថុដែលខឿនសេដ្ឋកិច្ចនានាកំពុងប្រឈមមុខ។ ស្តីពីកម្មវត្ថុដែល សន្និសីទរដ្ឋមន្ត្រី ហិរញ្ញវត្ថុ APEC នឹងដាក់ជូនសន្និសីទកំពូល APEC ដែលនឹងរៀបចំឡើងនាខែវិច្ឆិកាខាងមុខ លោក Dinh Tien Dung បានឲ្យដឹងថា៖

        “ខ្លឹមសារដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុយកមកពិភាក្សានោះគឺសុទ្ធតែជាខ្លឹមសារ សំខាន់ៗ ហើយនឹងបានដាក់ជូនថ្នាក់ដឹកនាំ APEC នាខែវិច្ឆិកាខាងមុខ។ ក្នុងនោះ បានសង្កត់ធ្ងន់ទៅលើខ្លឹមសារចំនួនពីរ ស្តីពីការវិនិយោគរយៈពេលយូរអង្វែង សម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិង ហិរញ្ញវត្ថុគ្របដណ្តប់។ លទ្ធផលសហប្រតិ បត្តិការស្តីពីហិរញ្ញវត្ថុគ្រប ដណ្តប់នឹងជាខ្លឹមសារសំខាន់ដាក់ជូនថ្នាក់ដឹកនាំនៅក្នុង សន្និសីទកំពូលខាងមុខ”។

        យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានប្រកាសនៅក្នុងសន្និសីទកាសែត នោះ គឺសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC លើកទី ២៥នឹងបានរៀប ចំឡើងនៅ Papua New Guinea នាខែតុលាឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ