សន្និសីទកាសែតស្តីអំពីពិធីលើកតំកើងយុវជននគបាលគំរូឆ្នំា២០១២

សន្និសីទកាសែតស្តីអំពីពិធីលើកតំកើងយុវជននគបាលគំរូឆ្នំា២០១២ - ảnh 1
កម្លាំងនគបាលប្រជាជនវៀតណាម
 (រូបថតៈ Internet)


(VOV)-ព្រឹកថ្ងៃទី១៣សីហាក្រសួងនគបាលវៀតណាមនិងមជ្ឈឹមសម្ព័ន្ធយុវជន
កុម្មុយនិស្តហូជីមិញ បានបើកសន្និសីទកាសែតស្តីអំពីពិធីលើកតំកើងយុវជននគ
បាល គំរូធ្វើតាមពាក្សទូន្មានរបស់លោកប្រធានហូជីមិញ “ដើម្បីប្រទេសជាតិ
ត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បីប្រជាជនបំរើ ឆ្នាំ​២០១២ដែលប្រព្រឹត្តទៅក្នុងថ្ងៃ
ទី១៧និង១៨សីហានៅទីក្រុង ហាណូយនិងខេត្ត Phu Tho។​ដោយប្រធានបទ “យុវជននគបាលប្រជាជន ជំនឿជាក់និងក្តីសង្ឃឹម” ពិធីលើកតំកើងនេះ ជាឪ
កាសដើម្បីជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធ ពង្រីកស្មារតីការទទួលខុសត្រូវ
របស់យុវជន រួមចំណែកកសាងកម្លាំងនគបាលប្រជាជនរៀបរយចំណាលនិង ទំនើបជាជំហានៗ។យុវជនគំរូចំនួន២០រូបលើគ្រប់វិស័យ ដូចជាសិក្សា ស្រាវ
ជ្រាវវិទ្យាសាស្ត្រ តាងនាមឲ្យយុវជនកម្លំាងនគបាលប្រជាជនរាប់ពាន់និងបាន
លើកតំកើងលើកនេះ។ ឧត្តមសេនីយ៌ត្រី Nguyen Xuan Muoi ប្រធានអគ្គស្នង
ការកសាងកម្លាំងនគបាលប្រជាជនឲ្យដឹងថា៖

       “បន្ទាប់ពីការប្រគល់រង្វាន់យុវជននគបាលគំរូថ្នាក់ក្រសួងនគបាលនៃ
បណ្តាអង្គភាពនិងតំបន់ក៏បានសម្រេចប្រគល់រង្វាន់លើវិស័យផ្នែករបស់ខ្លួន
ផងដែរ។ តាមនោះ អាចឃើញថានេះ ជាសកម្មភាពមានឥទ្ធពលដ៏ធំធេង
និងបង្កលក្ខណៈ ដើម្បីយុវវ័យមានការខំប្រឹងប្រែងហើយជារៀងរាល់ឆ្នាំ
នឹងមានគំរូយុវជននគបាលជាច្រើនថែមទៀត"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ