|
រូបថត៖ Internet |
(VOVworld)-សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នឹងប្រារព
ឡើងនាថ្ងៃទី ២១ ឧសភានៅទីក្រុងហាណូយ។ តាមគំរោង រដ្ឋសភានឹងធ្វើការក្នុង
រយយៈពេល ១ខែ សំដៅពិនិត្យមើលអនុម័តលើគំរោងច្បាប់ចំនួន ១៣។ ក្នុងនោះ
មានច្បាប់សមុទ្រនិងសេចក្តីសម្រេចចិត្តចំនួន ៧ របស់រដ្ឋសភានិងពិនិត្យសម្រេច
រាល់បញ្ហា សំខាន់ផ្សេងៗទៀតដូចជា ការអនុវត្តគោលនយោបាយច្បាប់ស្តីអំពីវិនិ
យោគ សាធារណៈ សម្រាប់កសិកម្ម កសិករ និងជនបទជាដើម។
នៅក្នុងសន្និសីទការសែតជាមួយការចូលរួមរបស់អ្នកយកព័ត៌មានជាតិនិង
អន្តរជាតិចំនួន ២០០នាក់ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ ឧសភា លោក
Nguyen Sy Dung អនុប្រធានខុទ្ទការល័យរដ្ឋសភាបានឲ្យដឹង ថា៖
“តាមស្មារតីនៃសេចក្តីសម្រេចចិត្ត របស់ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នឹងបន្ថយពេលវេលារាយការណ៌នៅ សាលប្រជុំ។ បណ្តាពិធីសួរដេញដោលនឹង បានរៀបចំឡើងនាចុងសម័យប្រជុំ និងចំណាយពេលច្រើនដើម្បីបណ្តាសមាជិក
សភា និងរដ្ឋមន្រ្តីនឹងជួប សន្ទនា និងបំភ្លឺរាល់បញ្ហាដែលអ្នកបោះឆ្នោតយកចិត្ត
ទុកដាក់”៕