សន្និសីទកាសែតអន្តរជាតិស្ដីអំពីមហាសិន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
|
សន្និសីទកាសែតអន្តរជាតិស្ដីអំពីមហាសិន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ |
(VOV)_នាព្រឹកថ្ងៃទី១៩ មិនា នៅទីក្រុងហាណូយ លោក Tran Van Hang ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានធ្វើអធិបតីសន្និសីទកាសែត ដើម្បី
ជូនដំណឹងអំពីបណ្ដាខ្លឹមសារ នៃមហាសិន្និបាតសហភាពអន្តរសភាពិភពលោក
លើកទី១៣២ (IPU – 132) ដែលនឹងប្រព្រឹត្តទៅនៅក្រុងហាណូយ ចាប់តាំងពីថ្ងៃទី
២៨ មិនា ដល់ថ្ងៃទី១ មេសា។ ប្រធានបទពិភាក្សា របស់ IPU – 132 គឺ៖ បណ្ដាគោល
ដៅអភិវឌ្ឍន៍ចីរភាព៖ប្រែក្លាយពាក្យសំដីទៅជាទង្វើ។ នៅទីនេះ លោក Tran Van
Hang បានអោយដឹងថា៖ គិតរហូតមកដល់ពេលនេះ បានមានក្រុមអន្តរជាតិចំនួន
១៦៣ ដោយមានដំណាងចំនួន១៦០០នាក់ បានចុះឈ្មោះចូលរួម IPU – 132 ដែល
ក្នុងនោះ មានប្រធានរដ្ឋសភាចំនួន៤៥រូប។
“ កម្មវិធីធ្វើសកម្មភាពរបស់សហភាពអន្តរសភា ឆ្នាំ ២០១៥នេះត្រូវបានចាត់
ទុកជាឆ្នាំគន្លឹះ ដើម្បីសហគមន៍អន្តរជាតិវាយតំលៃអំពីការអនុវត្តបណ្ដាគោលដៅ
សហសវត្សរ៍ ឆ្ពោះទៅគោលដៅអភិវដ្ឍន៍ចីរភាព។ IPU កំពុងសកម្មចលនា កែ
ទម្រង់ការងារចាត់តាំង និងយុទ្ធសាស្ត្រធ្វើសកម្មភាព បំពេញគោលបំណងរបស់
ប្រជាជនលើទូទាំងពិភពលោក អំពីបញ្ហាដូចជា៖ សន្តិសុខ សង្គម បរិស្ថាន…លៗ។ ចំពោះវៀតណាមការទទួលរៀបចំ IPU – 132 គឺសំដៅលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិអំពីបណ្ដាបញ្ហាសកល ដូចជា៖ សន្តិភាព អធិប
តេយ្យភាព អភិវឌ្ឍន៍ចីរភាព …លៗ៕”