សន្និសីទកាសែតអន្តរជាតិស្តីពីដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី អាមេរិកលោក B.Obama

(VOVworld)-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសារព័ត៌​មានអន្តរជាតិក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំសន្និសីទកាសែត ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិតីអាមេរិក លោក
Barack Obama ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ឧសភាឆ្នាំ២០១៦។ ចូលរួមនិងឆ្លើយ សំនួររបស់អ្នកយកព័ត៌មានគឺមានវត្តមាននាយកទទួលបន្ទុកបញ្ហាអាស៊ី​នៃក្រុម ប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Daniel Kritenbrink និងឧបការីរដ្ឋមមន្ត្រីការ បរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Daniel Russel។ ថ្លែង
មតិនៅទីនេះ លោក Daniel Russel បានសង្កត់ធ្ងន់ថា៖

“នេះជាដំណើរទស្សនកិច្ចវៀតណាមលើកដំបូងរបស់ប្រធានាធិបតីលោកObama ក៏ជាដំណើរទស្សនកិច្ចដំបូងរបស់ប្រធានាធិបតីអាមេរិកមួយរូបក្រោយរយៈពេល
១០ឆ្នាំមក។ ប៉ុន្តែសំខាន់បំផុតគឺដំណើរទស្សនកិច្ចនេះជាការគូសសញ្ញាអំពីការ រីកចំរើនគួរឲ្យកត់សម្គាល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ហើយប្រការនេះ នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ