សន្និសីទកាសែតអន្តរជាតិស្តីពីសភាពការណ៍លើសមុទ្រខាង កើត។
|
អ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម លោក Le Hai Binh (TTXVN) |
Vovworld-នាថ្ងៃទី២៣ឧសភានៅរដ្ឋធានហាណូយក្រសួងការបរទេសវៀតណាមបាន
អំពីប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។រួមជាមួយនោះក្រសួង
ការបរទេសវៀតណាមបដិសេ្ឋរាលការចោទប្រកាន់និងការទម្លាក់កំហុសរបស់ចិនទៅ
លើវៀតណាមអំពី សភាពការណ៍លើសមុទ្រខាងកើត។ចូលរួមសន្និសីទការសែតនេះ
មានលោក Do Van Hau អគ្គនាយកសម្ព័ន្ឋក្រមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលោក
Tran Duy Hai អនុប្រធានគណះកម្មាធិការព្រំដែនជាតិលោក Ngo Ngoc Thuមេបញ្ជារង
និងជាអគ្គមេបញ្ជាការប៉ុលិសសមុទ្រនិងលោក Le Hai Binh អ្នកនាំពាក្យក្រសួងការ
បរទេសវៀតណាម។ក្នុងសន្និសីទកាសែតនេះ លោក Le Hai Binhបានលើកច្បាស់ថា៖
ដោយមិនអើពើបណ្តាការផ្លាស់ប្តូរមតិយ៉ាងម៉ឹងម៉ាត់របស់ភាគីវៀតណាមក្នុងបំណងដោះ
ស្រាយ សភាពការណ៍លើសមុទ្រខាងកើតនោះភាគីចិននៅពុំទាន់មានអាកប្បកិរិយា
សុឆ័ន្ទះនៅឡើយ។ផ្ទុយទៅវិញនាពេលថ្មីៗនេះភាគីចិននៅផ្តល់ព័ត៌មានខុសឆ្គងអំពី
អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះTruong Saរបស់វៀតណាម។
នៅក្នុងសន្និសីទកាសែតអន្តរជាតិនេះមលោក Tran Duy Hai អនុប្រធានគណះកម្មាធិការ
ព្រំដែនជាតិអះ អាងថា៖កាលពីសតវត្សរ៍ទី១៧វៀតណាមបានកំណត់អធិបតេយ្យភាព
អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saហើយ។បណ្តារដ្ឋសក្តិភូមិវៀតណាមបាន
អនុវត្តនូវអធិបតេយ្យភាពអំពីប្រជុំកោះទាំង២នេះដ៍សមស្របទៅនឹងច្បាប់អន្តរជាតិ។
ការដែលចិនចាត់ទុកថា៖ប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់ចិនគឺគ្មានសំអាង
ទាំងស្រុង។លោក Tran Duy Haiអោយដឹងថា៖“អធិបតេយ្យភាព អំពីប្រជុំកោះ Hoang Sa
និងប្រជុំកោះTruong Saរបស់វៀតណាម ត្រូវបានទទួលស្គាល់នៅសន្និសីទSan Francisco
នាខែកញ្ញាឆ្នាំ១៩៥១។នេះជាសនន្និសីទគឺសំដៅដោះស្រាយបញ្ហាស្តីពីតំបន់ដែនដីបន្ទាប់
ពីសង្រ្គាមលោកទី២ដោយមានការចូលរួមរបស់ដំណាងនៃប្រទេស ចំនួន៥១។នៅទីនេះ
ប្រធានគណះប្រតិភូវៀតណាមលោក Tran Van Huuអនុរដ្ឋមន្រ្តីការបេទេសវៀតណាមបា
នអះអាងនូវអធិបតេយ្យភាពអំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saរបស់វៀតណាម
និងមិនជួបប្រទះនឹងការប្រឆាំងជំទាស់ណា១ពីដំណាងរបស់ប្រទេសនៅសល់ចំនួន៥០។
ម៉្យាងទៀតសំណើររបស់គណះប្រតិភូសហភាពសូវៀតស្តីពីការប្រគល់អធិបតេយ្យភាព
អំពីប្រជុំកោះ Hoang Saនិងប្រជុំកោះTruong Saសំរាប់ភាគីចិន បានជួបប្រទះប្រឆាំងជំទាស់
ពីដំណាងរបស់ប្រទេសចំនួន៤៦ក្នុងចំណោមដំណាងរបស់ប្រទេសទាំង៥១។“
លោក Tran Duy Hai បានអះអាងថា ឆ្នាំ១៩៧៤ចិនប្រើអំពើហឹង្សាទន្ទ្រានកាន់
កាប់ប្រជុំ កោះ Hoang Sa ទាំងស្រុងរបស់វៀតណាម។ អំពើនេះរបស់ចិនគឺអំពើខុស
ច្បាប់ ដោយហេតុនេះ មិនអាចបញ្ជាក់ថា ចិនមានអធិបតេយ្យស្របច្បាប់នៅប្រជុំ
កោះ Hoang Sa បានឡើយ។
ស្ដីអំពីបញ្ហានាពេលថ្មីៗនេះ ការដែលចិនបានចាត់ទុកថា វៀតណាមបាន
ទទួល ស្គាល់អធិបតេយ្យភាពរបស់ចិនចំពោះប្រជុំកោះ Hoang Sa និងដកស្រង់
ដោយខុសច្បាប់ចំពោះលិខិតរបស់អតីតនាយករដ្ឋមន្រ្តី Pham Van Dong នាឆ្នាំ
១៩៥៨ លោក Tran Huy Hai បានបដិសេធថា៖
“ត្រូវអះអាងបានថា លិខិតរបស់អតីតនាយករដ្ឋមន្រ្តីវៀតណាមលោក Pham
Van Dong មិននិយាយអំពីបញ្ហាដំបន់ដែនដី និងអធិបតេយ្យភាពចំពោះ ប្រជុំកោះ
Hoang Sa និង Truong Sa ទេ។ ហើយ លិខិតនេះ គ្រាន់តែទទួលស្គាល់ការដែលចិន
បើកទូលាយដែនសមុទ្រដល់ ១២ម៉ាយ”។
ទាក់ទិនដល់ការដែលនាពេលថ្មីៗនេះ ចិនធ្លាប់និយាយថា ប្រជុំកោះ Hoang Sa
គ្មានជំលោះ ហើយថាចំណុះអធិបតេយ្យភាពទាំងស្រុងរបស់ចិន លោក Tran Duy
Hai អះអាងថា ទស្សនៈនេះបានដើរបញ្ច្រាស់ទៅនឹងទស្សនៈរបស់ថ្នាក់ដឹកនាំចិន។
នាថ្ងៃទី ២៤ កញ្ញាឆ្នាំ១៩៧៥ ក្នុងការពិភាក្សាជាមួយអតីតលេខាទី១របស់បក្ស
ពលករវៀតណាម លោក Le Duan ឧបនាយករដ្ឋមន្រ្តីចិន លោក Deng Xiaoping បានទទួលស្គាល់ថា ប្រទេសទាំងពីរមានជំលោះអំពីប្រជុំកោះទាំងពីរពោលខាង
លើនិងភាគីទាំងពីរអាចពិភាក្សាជាមួយគ្នាអំពីបញ្ហានេះ។ មតិរបស់លោក Deng
Xiaoping ត្រូវបានកត់ត្រាក្នុងអនុស្សារណៈនៃក្រសួការបរទេសចិននាថ្ងៃទី១២
ឧសភាឆ្នាំ ១៩៨៨ ហើយបានចុះផ្សាយលើកាសែត Rénmín Rìbào របស់ចិន។
ក៏ទាក់ទិនដល់ការចោទប្រកាន់របស់ចិនដែរថា៖វៀតណាមបានបែង ចែកឡូ ប្រេងឧស្ម័នចំនួន៥៧ ហើយក្នុងនោះមានអណ្ដូងរ៉ែចំនួន៧បានដាក់អោយដំណើរ ផលិតកម្ម និងមានអណ្ដូងរ៉ែចំនួន៣៧នៅក្នុងតំបន់សមុទ្រមានជំលោះ លោក Do
Van Hau អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម បានអះអាងថា៖
“ សកម្មភាពធ្វើអាជីវកម្មប្រេងឧស្ម័នរបស់វៀតណាមសុទ្ធតែបានអនុវត្តនៅ
ក្នុងតំបន់ខ្ពងរាបបាតសមុទ្ររបស់វៀតណាម និងសមស្របជាមួយបណ្ដាការកំណត់ក្នុង UNCLOS ១៩៨២។ ប្រការនេះត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់
ហើយ។ ក្រុមហ៊ុនប្រេងឧស្ម័នបរទេសជាច្រើនបានចុះហត្ថលេខាលើកិច្ចសន្យារុក
រក ធ្វើអាជីវកម្មប្រេងឧស្ម័នជាមួយវៀតណាមនៅបណ្ដាឡូនៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។”
លោក Do Van Hau បានអះអាងថែមទៀតថា៖ ទស្សនះពោលខាងលើរបស់ចិនគឺសំដៅប្រែក្លាយតំបន់គ្មានជំលោះទៅជាតំបន់មានជំលោះ ដោយមហិច្ឆតា អនុវត្តផ្លូវអណ្ដាតគោ ដែលបានសហគមន៍អន្តរជាតិទាំងមូលបរិហា។ វៀតណាម
ប្តេជ្ញ បដិសេធទស្សនះខុសឆ្គងទាំងនេះ និងអះអាងថានឹងប្តេជ្ញការពារបណ្ដា សិទ្ធិ ផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន ដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរជាតិ។
នៅទីនេះ បណ្ដាដំណាងបានឆ្លើយសំនួរជាច្រើនរបស់អ្នកយកព័ត៍មាន នៅ ក្នុងនិងក្រៅប្រទេសអំពីបំរ៉ែបំរួលនៅក្នុងតំបន់ មូលដ្ឋានគតិយុត្តចំពោះប្រជុំកោះ
Hoang Sa និង Truong Sa ក៏ដូចជាលទ្ធភាពប្តឹងចិនទៅលើតុលាកាអន្តរជាតិ។ យើងខ្ញុំនឹងជូនដំណឹងចំពោះលោកអ្នកនាងក្នុងកម្មវិធីជាបន្ត៕