សន្និសិទកាសែតអន្តរជាតិស្តីអំពីកិច្ចប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣

សន្និសិទកាសែតអន្តរជាតិស្តីអំពីកិច្ចប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ chinhphu.vn)


(VOVworld)-នៅសន្និសិទកាសែតអន្តរជាតិស្តីអំពី លទ្ធផលនៃកិច្ចប្រជុំលើកទី៧រដ្ឋ
សភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២៤មិថុនា ក្នុងការឆ្លើយសំនួអំពីការ
ដែលចិន បានដាក់ស្ថានីយ៍ខួង Haiyang Shiyou -៩៨១ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋ
កិច្ចផ្តាច់ មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ប្រធានខុទ្ធកាល័យរដ្ឋ
សភាវៀត ណាមលោក Nguyen Hanh Phuc បានឲ្យដឹងថា នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋ
សភា បានស្តាប់របាយការណ៍អំពីស្ថានភាពនៅសមុទ្រខាងកើតនិងពិភាក្សាដោយ
លំអិតអំពី បញ្ហានេះ។​ក្នុងបទថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung ក៏បានរំលឹកឡើងវិញមតិរបស់សមាជិក សមាជិការសភា
ស្តីអំពីសមុទ្រខាងកើតផងដែរ។

        ចំពោះការលាតត្រដាងអនុវត្តន៍កសាងច្បាប់បាតុកម្ម និងខ្លឹមសារនៃច្បាប់មួយ​​ចំនួនទាក់ទិនដល់ជនវៀតណាមនៅឯបរទេស លោក Nguyen Hanh Phuc បានឲ្យ ដឹង
ថា៖ “ក្នុងដំណើការចូលរួមចងក្រងកម្មវិធីកសាងច្បាប់ដំណាក់កាល២០១៤-២០១៥ និងអណត្តិនីតិកាលទី១៣ និងទទួលយកមតិរបស់សមាជិក សមាជិការសភា គណៈ
កម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបញ្ចូលច្បាប់បាតុកម្មក្នុងកម្មវិធីកសាង
ច្បាប់​​ បទបញ្ញតឆ្នាំ២០១៥ និងនីតិកាលទី១៣មានច្បាប់បាតុកម្ម។ ក្នុងកិច្ចប្រជុំនេះ​
វៀតណាម បានធ្វើវិសោធនកម្មច្បាប់សញ្ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ