សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤
|
សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤ (Image: VOV) |
(VOVworld) – សន្និសីទកាសែតអំពីសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ
២០១៤ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុង ប៉ារីស (បារាំង) ក្រោមការសហការអធិបតីរបស់ប្រធានសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤
លោកស្រី Irene Natividad រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកនារីយុទ្ធជននិងកីឡាបារាំង
លោកស្រី Najat Vallaud Belkacem និងអនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
Thi Doan។ ប្រធានសន្និសីទកំពូលនារីពិភពលោកទាំងមូល ២០១៤ លោកស្រី
Irene Natividad បានឲ្យដឹងថា៖ ដោយមានប្រធានបទ “នារីកសាងបណ្ដាខឿន
សេដ្ឋកិច្ចនិង សង្គមឡើងវិញ” បណ្ដាតំណាងនឹងពិភាកស្សាវិធានការបទពិសោធន៍
មានប្រសិទ្ធភាពដើម្បីនារីចូលរួមយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចសង្គមឡើង
វិញក្នុងប្រទេសនិមួយៗ។ ជាពិសេស លោកស្រី Irene Natividad ក៏បានអះអាងថា៖ វៀតណាមគឺជាគំរូមួយដោយទទួលបានលទ្ធផលលេចធ្លោអំពីសមភាពភេទនិង
ការចូលរួមសកម្មរបស់នារីក្នុងឋានៈជាថ្នាក់ដឹកនាំជួរមុខនៅអង្គភាពអាជីវកម្មនិង
លើឆាកនយោបាយ។ ក៏ក្នុងសន្និសីទកាសែត នេះ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានឧទ្ទេសនាមអំពីសមិទ្ធិសំខាន់ដែលវៀតណាម
ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាពិសេសគឺការដែលវៀតណាមត្រូវ
បាន អ.ស.ប. ទទួលស្គាល់គោលដៅអភិវឌ្ឍន៍ចំនួន ៦ ក្នុងចំណោមគោលដៅ
អភិវឌ្ឍន៍សហសវត្យចំនួន ៨៕