|
ទិដ្ឋភាពនៃសន្និសីទកាសែតនេះ |
(VOVworld) - នារសៀលថ្ងៃទី១៨ មិនា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភា
វៀតណាមបានរៀបចំសន្និសីទកាសែតអំពីពង្រាងរបៀបវារៈនិងខ្លឹមសារនៃសម័យ
ប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៣។តាមនោះ សម័យប្រជុំលើកទី១១នឹងប្រា
រព្ធឡើងនាថ្ងៃទី២១ មិនា ខាងមុខនេះ នៅទីក្រុងហាណូយ ហើយធ្វើ ការក្នុងរយៈ
ពេល១៩ថ្ងៃ។នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិភាគ្សានិង អនុម័តលើគំរោង
ច្បាប់ចំនួន៧។ចំពោះការងារឃ្លាំមើលនិងសំរេចលើបញ្ហា សំខាន់ៗនៃប្រទេសជាតិ
រដ្ឋសភានឹងពិចារណា វាយតំលៃនិងបំពេញបន្ថែមនូវ លទ្ធផលអនុវត្តន៍ភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៥ និង លទ្ធផលអនុវត្តន៍ផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ២០២០។ជាពិ
សេស សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៣នេះនឹងលៃទុកពេលវេលា
ជាង១០ថ្ងៃដើម្បីពិចារណានិងសំរេចអំពីការងារ កម្មាភិបាលរដ្ឋ។ស្ដីអំពីបញ្ហានេះ
លោក Le Minh Thong អគ្គលេខាធិការរង រដ្ឋសភាបានឲ្យដឹងថា៖
“ការិយាល័យនយោបាយបានពិចារណាយ៉ាងហ្មត់ចត់អំពីមូលដ្ឋានគត្តិយុត្តនិង
មូលដ្ឋានទ្រឹស្តីជាក់ស្ដែងនៃការពង្រឹងមុខតំណែងដឹកនាំនៃស្ថាប័នរដ្ឋបន្ទាប់ពី
មហាសន្និបាតបក្សទូទាំងប្រទេសបិទបញ្ចប់ ហើយឯកភាពថា ត្រូវពង្រឹងនិង
រៀបចំឡើងវិញនូវមុខតំណែងដឹកនាំស្ថាប័នរដ្ឋដោយព្រមៗគ្នាដើម្បីឆ្លើយតប
នឹងតម្រូវការអនុវត្តន៍សេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១២”៕