សន្និសីទកាសែតឧទ្ទេសនាមពិព័ណអន្តរជាតិអំពីនាវាចរណ៍។
(VOV) /  
|
ពិព័ណអន្តរជាតិអំពីនាវាចរណ៍និងលំហសមុទ្រ- INMEX វៀតណាម លើកទី៤ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៤មិនានៅទីក្រុងហូជីមិញ |
VOV-ក្នុងសន្និសីទកាសែតឧទ្ទេសនាមពិព័ណអន្តរជាតិអំពីនាវាចរណ៍និង
លំហសមុទ្រ- INMEX វៀតណាម លើកទី៤ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៤មិនា
នៅទីក្រុងហូជីមិញ គណៈចាត់តាំងពិព័ណបានឲ្យដឹងថា ពិព័ណនាវាចរណ៍
និងលំហសមុទ្រ Inmex វៀតណាម ត្រូវបានចាត់ទុកជាឱកាសជួបប្រាស្រ័យ
មួយដ៏ល្អរបស់អង្គភាពអាជីវកម្មជាង៣រយនិងពាណិជ្ជសញ្ញាជួរមុខចំនួន២៦
មកពីប្រទេសចំនួន១៦នៅក្នុងនិងក្រៅដំបន់។ ពិព័ណក៏បានឧទ្ទេសនាម
សកម្មភាពជាច្រើនសំដៅជួយឲ្យអ្នកទិញស្វែងរកផលិតផលសំរាប់បណ្ដា
គំរោងការជាបន្តរបស់ខ្លួនដូចជាមានពិធីឧទ្ទេសនាមផលិតផលឯកទេស។
INMEX វៀតណាមឆ្នាំ២០១៣បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥មិនាដល់ថ្ងៃទី៧មិនា
នៅមជ្ឈមណ្ឌលផ្សារណាត់និងពិព័ណ Tan Binh ទីក្រុងហូជីមិញ៕
-VOV