សន្និសីទគណៈកម្មាធិការកិច្ចការបរទេសវៀតណាម-ឡាវ-កម្ពុជាលើកទី ៤

នាថ្ងៃទី ២ សីហា សន្និសីទគណៈកម្មាធិការកិច្ចការបរទេសប្រទេសទាំង ៣ វៀតណាម
- ឡាវ - កម្ពុជា ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV – DTA) លើកទី ៤ បានបើកនៅ ខេត្ត
Nghe An (ភាគកណ្ដាលវៀតណាម)។ ដោយប្រធានបទ “តួនាទីរបស់រដ្ឋសភាក្នុងការជួយ
ឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៍” គោលដៅនៃសន្និសីទសំដៅបង្កើន ជំរុញ ទំនាក់ទំនង
មិត្តភាពនិងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍តំបន់ព្រំដែនរវាងប្រទេស ទាំង ៣។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានចាត់ ទុកថា៖ សន្និសីទលើកនេះត្រូវបន្តពិនិត្យមើលអំពីសមត្ថភាពបង្កើតគណៈកម្មាធិការ អន្តររដ្ឋសភា
កម្ពុជា-ឡាវ-វៀតណាម និងផែនការសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋសភាសំដៅ
តាមដាននិងឧបត្ថម្ភការអនុវត្តបណ្ដាគោលនយោបាយ កិច្ចព្រមព្រៀង ដើម្បីទទួលបាន
បណ្ដាលទ្ធផលជាក់ស្តែង។ អនុប្រធានរដ្ឋសភា  Uong Chu Luu បានសង្កត់ធ្ងន់ថា៖ យន្តការគួបផ្សំរវាងរដ្ឋាភិបាល រដ្ឋសភា ស្ថាប័ន តំបន់នានា នៃប្រទេសទាំង ៣ ក្នុង
និងក្រៅតំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបង្កើន ពង្រីក បណ្ដាសមិទ្ធិដែលទទួលបាន និងដោះស្រាយការលំបាក់លំបិននានា។ ក្នុងសន្និសីទ នេះ តំណាងនៃប្រទេសទាំង ៣ ប្រមូលផ្តុំទៅលើការពិភាក្សារនិងធ្វើឡើងការលើកឡើងគំនិតថ្មីអំពីកិច្ចសហប្រតិបត្តិការ
លើវិស័យនិតិបញ្ញត្តិ សំដៅបង្កើតរបៀងគតិយុត្ត ដើម្បីជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណ
អភិវឌ្ឍន៍ បង្កើនកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា
កម្ពុជា-ឡាវ-វៀតណាម ក្នុងសកម្មភាពទ្វេ ភាគីនិងពហុភាគី ឲ្យខ្លាំងក្លាថែមទៀត៕

សន្និសីទគណៈកម្មាធិការកិច្ចការបរទេសវៀតណាម-ឡាវ-កម្ពុជាលើកទី ៤  - ảnh 1
សន្និសីទគណៈកម្មាធិការកិច្ចការបរទេសប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV – DTA) លើកទី ៤ (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ