សន្និសីទគណៈកម្មាធិការមជ្ឈឹមនៃសមាគមមិត្តភាពវៀតណាម-កម្ពុជាលើកទី៣នីតិកាលទី៤
(VOVworld)-នាព្រឹកថ្ងៃទី១២មករានៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម
មជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជាបានរៀបចំសន្និសីទគណៈកម្មាធិការ
មជ្ឈឹមនៃសមាគមមិត្តភាពវៀតណាម-កម្ពុជាលើកទី៣នីតិកាលទី៤។ អង្គប្រជុំបាន
ដាក់ចេញនូវផែនការនិងដំណោះស្រាយជាច្រើនសម្រាប់សកម្មភាពក្នុងឆ្នាំ២០១៧។
ក្នុងនោះជម្រុញខ្លាំងការងារឃោសនាអប់រំក្នុងសមាគមគ្រប់ជាន់ថ្នាក់និងក្នុងសមា
ជិកម្នាក់ៗ អំពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ប្រឆាំង
នឹងឧបាយកលរបស់កម្លាំងអមិតក្នុងបំណងធ្វើឲ្យបែកបាក់ទំនាក់ទំនងសាមគ្គីភាព
មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ទន្ទឹមជាមួយគ្នានោះ សមាគមនឹង
បន្តជម្រុញសកម្មភាពពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនិងអភិវឌ្ឍន៍
មជ្ឈមណ្ឌលភាសាខ្មែរនៅទីក្រុងហូជីមិញ៕