សន្និសីទគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមលើកទី៦

សន្និសីទគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមលើកទី៦ - ảnh 1
សន្និសីទគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមលើកទី៦

          (VOV)_នាព្រឹកថ្ងៃទី៤មករា នៅទីក្រុង Can Tho គណៈកម្មាធិការមជ្ឈឹម​​រណៈ
សិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទលើកទី៦។​ថ្លែងមតិនៅទីនេះ ​អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ភារកិច្ចមួយ​ក្នុង​សំណោមភារកិច្ច
ស្នូល របស់មរណៈសិរ្សមាតុភូមិ ក្នុងឆ្នាំ ២០១៧ និងបណ្ដាឆ្នាំ​ជាបន្តនោះគឺបន្តកសាង 
និងបង្កើនផែនមហាសាមគ្គីភាពជាតិ ប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់ ធានាការស្រុះ
ចិត្តគំនិត ខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់គោលការណ៍ គោលមា
គា៍របស់បក្ស ច្បាប់របស់រដ្ឋ ឆ្ពោះទៅគោលដៅរួមគឺ​រក្សារឹងមាំឯករាជ្យ អធិបតេយ្យ
ភាពជាតិ រក្សាស្ថិរភាពនយោបាយ-សង្គម ​កសាង​ប្រទេសជាតិកាន់តែសម្បូររុងរឿង  អរិយធម៌ ប្រជាជនមានជីវភាពរស់នៅធូធារ សុខសាន្តត្រាណ និងសុភមង្គល។

          ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើ​អោយ​
កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ សមាជិកទាំងឡាយក្នុងអង្គភាពនៃគណៈកម្មា
ធិការ​រណៈសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ត្រូវយល់ដឹងច្បាស់ និងគ្រប់​គ្រាន់
អ​ត្ថន័យនិងសារសំខាន់របស់សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស ​លើកទី៤
 អំពីការកសាងនិងកែលំអរបក្ស ។ អគ្គលេខាបក្ស បានបង្ហាញជំនឿ​ជាក់ថា៖ 
ដោយមានប្រពៃណីសាមគ្គីភាព និងស្មារតីទទួលខុសត្រូវ នាពេលខាងមុខនេះ 
អង្គការ​រណៈសិរ្ស​និង ចលនាធ្វើសមកម្មភាពរបស់​រណៈសិរ្សមាតុភូមិ​វៀតណាម 
នឹងទទួលបានស្នាដៃខ្ពស់ជាងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ