សន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករវៀតណាមលើកទី ៩
នៅសន្និសីទគណៈកម្មាធិការមជ្ឍឹមសមាគមកសិករវៀតណាមលើកទី ៩
(នីតិកាលទី ៥) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ
អនុប្រធាន ប្រចាំការរបស់សមាគមកសិករវៀតណាម លោក Ha Phuc Mich
បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ ជីវភាពរស់នៅរបស់កសិករបន្តកែលំអរ
តទៅទៀត គ្រួសារក្រីក្រកាត់បន្ថយចុះ ៥.៧ %។ បណ្ដាចលនាដូចជា៖ កសិករ
ប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មល្អ សាមគ្គីភាពជួយគ្នាកាត់បន្ថយភាព
ក្រីក្រ។ល។ ត្រូវបានអនុវត្តដ៏ ទូលំទូលាយ។ ស្តីអំពីភារៈកិច្ចរបស់សមាគមកសិករ ក្នុងរយៈពេលខាងមុខ លោក Ha Phuc Mich បានឲ្យដឹងថា៖
“ក្នុងរយៈពេល ៦ ខែចុងឆ្នាំ យើងបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសេវ៉ាកម្មនៃ
ការបង្រៀនរបរ និងជួយឧបត្ថម្ភកសិករអភិវឌ្ឍន៍ផលិតកម្ម ធ្វើអាជីវកម្មនាំវិទ្យាសា
ស្ត្រ បច្ចេកវិទ្យាចូលផលិតកម្ម។ ព្រមទាំង យើងត្រូវបើកទំលាយរូបសណ្ឋានផលិត ធ្វើអាជីវកម្មល្អនៅជនបទជំរុញយ៉ាងខ្លាំងការងារអភិវឌ្ឍន៍បរិមាណសមាជិកដែលត
ខ្ជាប់ជាមួយការបណ្ដុះបណ្ដាល លើកកំពស់គុណភាពកម្មាភិបាល សមាជិក។ យើងត្រូវខំប្រឹងប្រែងរៀបចំល្អការប្រឡងប្រណាំងកសិករពូកែទូទាំងប្រទេសលើក
ទី ៣” ៕