សន្និសីទគណះកម្មាធិកាសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍
VOVworld- នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Champasak ប្រទេសឡាវ សន្និសីទគណះ
កម្មាធិការសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ
និងវៀតណាម ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការ
និងវិនិយោគឡាវ និងជាប្រធានគណះកម្មាធិកាសម្របសម្រួលរួមឡាវSomdy
Duong រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមនិងជាប្រធានគណះ
កម្មាធិកាសម្របសម្រួលរួមវៀតណាម Bui Quang Vinh ព្រមទាំង រដ្ឋមន្រ្តីជាន់ខ្ពស់
ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រធានគណះកម្មាធិកាសម្របសម្រួលរួមកម្ពុជា
ឯកឧត្តមស៊ុនចាន់ថុល ។
រដ្ឋមន្ត្រីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នទាក់ទិននានានិង រដ្ឋអំណាចតំបន់ដែលបានចូលរួមយ៉ាងសកម្មនិងនាំមកនូវជោគជ័យនៃសន្និសីទ
ថ្នាក់ឯកទេស(SOM)។ រដ្ឋមន្រ្តីទាំងអស់បានធ្វើការប្រមូលផ្តុំត្រួតពិនិត្យនិង
វាយតម្លៃការរៀបចំអនុវត្ត សេចក្តីប្រកាសរួមរបស់សន្និសីទជាន់ខ្ពស់ CLV លើក
ទី៨ នាខែវិច្ឆិកា ឆ្នាំ២០១៤ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ជាពិសេសគឺដំណើរ
ការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តំបន់ត្រីកោណអភិវឌ្ឍន៍
ដំណាក់កាល២០១០ដល់២០២០ ការអនុវត្តអនុស្សារណះយោគយល់គ្នា(MOU) ស្តីពីគោលនយោបាយទាក់ទាញវិនិយោគ របស់តំបន់ត្រីកោណអភិវឌ្ឍន៍ និងពិភាគ្សាអំពី ទិសដៅសហប្រតិបត្តិការក្នុងរយះពេល ខាងមុខ។ សន្និសីទក៏ប្រមូលផ្តុំពិភាគ្សាអំពីការ ចលនាប្រភពទុនពីសំណាក់ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងឯកជន ដើម្បីចូលរួមក្នុង ផែនការនិងគំរោងការក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍នេះ៕