សន្និសីទគណៈប្រតិបត្តិបក្សភាគប្លុកស្ថាប័នមជ្ឈឹម។
(VOV) /  
|
សន្និសីទគណៈប្រតិបត្តិបក្សភាគប្លុកស្ថាប័នមជ្ឈឹម។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី១៦កក្កដានៅទីក្រុងហាណូយគណៈប្រតិបត្តិបក្សភាគ
ប្លុកស្ថាប័នមជ្ឈឹមបានរៀបចំសន្និសីទគណៈប្រតិបត្តិលើកទី១៣ វាយតំលៃអំពី
ការងារកសាងបក្ស កិច្ចការពិនិត្យឃ្លាំមើលនិងអនុវត្តវិន័យរបស់បក្សភាគក្នុង
ឆមាសទី១ឆ្នាំ២០១៣។ ក្នុងឆមាសទី១នេះ បគ្សភាគទាំងមូលបានរៀបបញ្ជូល
មហាជនឆ្នើមចំនួន៩រយនាក់ចូលបក្ស។ ស្ដីពីទិសដៅសកម្មភាពរបស់បក្សភាគ
ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៣ លោក Dao Ngoc Dung សមាជិកមជ្ឈឹមបក្សនិងជា
លេខាគណៈកម្មាធិការបក្សប្លុកស្ថាប័នមជ្ឈឹមបានលើកច្បាស់ថា៖
“គណៈប្រតិបត្តិបក្សភាគប្លុកប្រមូលផ្ដុំអនុវត្តខ្លឹមសារបន្ទាន់ចំនួ៣គឺ លើក
កំពស់គុណភាពសាខាបក្ស យកសាខាបក្សជាស្នូលដើម្បីបង្កើតការប្រែក្លាយសារវន្តអំពីកិច្ចការកសាងបក្ស។ បន្តជំរុញការអនុវត្តសារាចរណ៍របស់ការិយាល័យនយោបាយអំពីការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធាន
ហូជីមិញ បង្កើនការងារពិនិត្យឃ្លាំមើលអនុវត្តវិធានការជំនះពុកពារលើកំហិត
ក្រោយពេលពិនិត្យសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤៕”
-VOV