សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩
(VOVWORLD) /  
|
សន្និសីទកាសែតឧទ្ទេសនាមអំពីសន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើកទី៩ (VOV) |
Vovworld-សន្និសីទគណៈប្រតិបត្តិសម្ព័ន្ធសមាគមយុវជនវៀតណាមលើក
ទី៩បានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ថ្លែងមតិនៅសន្និសីទ លេខាទី១មជ្ឈឹម
សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញលោក Nguyen Dac Vinh បានចាត់ទុកថា សកម្ម
ភាពរបស់សម្ព័ន្ធសមាគមយុវជនវៀតណាមក្នុងឆ្នាំ២០១៣កាន់តែស៊ីជម្រៅពីមួយ
ថ្ងៃទៅមួយថ្ងៃ រួមចំណែកលើកកំពស់កិត្យានុភាពរបស់អង្គការពង្រីកកំលាំងសាមគ្គីភាពរបស់យុវជនគ្រប់ស្រទាប់ក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ អំពីទិសដៅភារកិច្ចរបស់សម្ព័ន្ធសមាគម
យុវជនវៀតណាមក្នុងឆ្នាំ២០១៤ លោក Nguyen Dac Vinh បានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៤ គណៈកម្មាធិការមជ្ឈឹមសមាគមត្រូវស្រាវជ្រាវបំពេញបន្ថែមគោលដៅអនុវត្តឆ្នាំយុវជនស្ម័គ្រចិត្ត។ មានដំណោះស្រាយច្រើនថែមទៀតក្នុងបណ្ដាកម្មវិធីសំដៅអះអាងតួនាទីរបស់សមាគមយុវជនវៀតណាមគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមភារកិច្ចនយោបាយសេដ្ឋកិច្ចវប្បធម៍សង្គមការពារជាតិសន្តិសុខនិង
សមាហរណកម្មអន្តរជាតិ៕”
-VOVWORLD